មកស្វែងយល់ពីការសម្ដែង និងទីតាំងសំខាន់ៗក្នុងការថតរឿង "The Mummy”
- 2017-06-03 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្វែងយល់ពីការសម្ដែង និងទីតាំងសំខាន់ៗក្នុងការថតរឿង "The Mummy”
ចន្លោះមិនឃើញ
វាគឺជារឿងធម្មតាទៅហើយ ក្នុងរឿងនីមួយៗរបស់ Tom Cruise ជានិច្ចកាលតែងតែមានឈុតឆាកគ្រោះថ្នាក់ជាច្រើន ដែលជាហេតុនាំឲ្យតម្រូវការតួជំនួស (Stunts) តែងតែមានចំនួនច្រើនជានិច្ច។ លើសពីនេះទៅទៀត សម្រាប់រឿង "The Mummy” នេះក្រុមការងារបានចំណាយពេលវេលានិងទីតាំងជាច្រើនដើម្បីចាប់ផ្ដើមថតភាពយន្ត ដែលក្នុងនោះរាប់បញ្ចូលទាំងនៅទីរហោស្ថាន វាលលំហ និង ទីក្រុងជាដើម។
ហេតុនេះហើយបានជាក្រុមហ៊ុន Univeral Studio បានផលិតនូវវីដេអូមួយសម្រាប់បង្ហាញពីដំណើរការថតរឿងនេះខ្លះៗ ក៏ដូចជាបង្ហាញពីខ្សែស្រលាយថ្មីមួយរបស់របស់បណ្ដារឿងសម្រាប់ Studio នេះដែលគេដាក់ឈ្មោះថា "Dark Universe”។
គូសបញ្ជាក់ថា កាលពីសប្តាហ៍មុន Universal Studio ទើបតែបានប្រកាសពី “Dark Universe” នេះដែលនឹងមានភាពយន្តជាច្រើនចេញបន្តកន្ទុយគ្នានឹងមានទំនាក់ទំនងគ្នាទៅវិញទៅមក។ នៅក្នុង "Dark Universe” នេះគេនឹងផ្តោតសំខាន់ទៅលើពិភពរបស់បិសាចផ្សេងៗដែលល្បីៗក្នុងប្រវត្តសាស្រ្ត ដែលមានដូចជា ដ្រាគូឡា, មនុស្សចចក, ហ្វ្រេនខិនស្តាញ, និងបិសាចល្បីៗឈ្មោះជាច្រើនទៀត។
ចំពោះរឿង "The Mummy” គឺជារឿងទី១ដែលនឹងចាប់ផ្ដើមនិយាយពី "Dark Universe” នេះដោយចាប់ផ្ដើមដោយតួអង្គ Dr. Henry Jekyll (សម្ដែងដោយ Russell Crowe) នឹងស្វែងរកនិងបកស្រាយអាថ៌កំបាំងនានាទាក់ទងនឹងបិសាចអស់ទាំងនោះ។
ភាពយន្ត The Mummy នឹងចាប់ដាក់បញ្ចាំងនៅថ្ងៃទី ៩ ខែឧសភានេះហើយ៕
ទស្សនាវីដេអូ Trailer ខាងក្រោម៖
ចុចអាន៖
សុទ្ធតែតួល្បីៗបង្ហាញខ្លួននៅក្នុង Trailer ដំបូងរឿង “Murder on the Orient Express”
Hailee Stienfeld នឹងសម្ដែងក្នុងរឿងស៊េរីថ្មីរបស់ Transfomers
Wonder Woman អាចត្រូវគេមិនអនុញ្ញាតឲ្យបញ្ចាំងនៅប្រទេសលីបង់ទេ