ផលិត​កម្ម​ Warner Bros ប្រកាស​ឲ្យ​ថត​រឿង​និយាយ​អំពី​ប្រវត្តិ​របស់​ Voldermort

  • 2017-06-03 08:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​សែ​ស្រ​ឡាយ​រឿង​ Harry Potter ទើប​តែ​បញ្ចប់​ប៉ុន្មាន​ឆ្នាំ​មុន​មក​នេះ អ្នក​គាំ​ទ្រ​រឿង​នេះ​គ្រប់​គ្នា​នៅ​តែ​មាន​ចម្ងល់​ពី​អតីតកាល​ តើ​មាន​អ្វី​កើត​ឡើង​ខ្លះ​បាន​ជា​តួអង្គ​ Voldermort បាន​ចាប់​កំណើត?

ថ្មីៗ​នេះ​មាន​អ្នក​គាំ​ទ្រ​មួយ​ក្រុម​ បាន​ថត​ជា​លក្ខណៈ​ Teaser Trailer មួយ​និយាយ​អំពី​ជីវិត​ពី​មុន​របស់ Lord Voldemort បន្ទាប់​មក​វីដេអូ​នោះ​ក៏​ស្រាប់​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ជា​ច្រើន​រហូត​ដល់​មាន​អ្នក​ទស្សនា​ដល់​ទៅ​ជាង​២លាន​ដង​ ហេតុ​ដូច្នេះ​ហើយ​ផលិត​កម្ម​ Warner Bros. ក៏​ប្រកាស​ផ្ដល់​សិទ្ធ​ឲ្យ​ថត​រឿង​នេះ​តែ​ម្ដង។

Poster សម្រាប់រឿង "Voldermort: Origins Of The Heir”

​​ការ​ពី​ដើម​ឆ្នាំ​នេះ​ ស្ទូឌីយោ​មួយ​ឈ្មោះ Tyrangle Filmes បាន​បង្កើត​ជា​វិប​សាយ​មួយ​សម្រាប់​គម្រោង​ថត​រឿង "Voldermort: Origins Of The Heir” ជា​រឿង​មួយ​និយាយ​ពី​ជីវិត​របស់​តួអង្គ Tom Riddle មុន​ពេល​គេ​ក្លាយ​ជា​គ្រូ​សិល្ប​ដ៏​ខ្លាំង​ពូកែ​ម្នាក់។

អ្នក​ដឹក​នាំ​រឿង​នេះ​លោក Gianmaria Pezzato បាន​ប្រាប់​សារព័ត៌មាន Polygon ថា៖ "យើង​បាន​ជជែក​គ្នា​អំពី​បញ្ហា​នេះ​ជាមួយ​ផលិតកម្ម​ Warner Brother ដែល​បាន​ទាក់​ទង​ពួក​យើង​ខណៈ​ដែល​យើង​កំពុង​តែ​រក​ថវិកា​ជំនួយ​សម្រាប់​ថត​រឿង​នេះ។ សម្រាប់​ពេល​នេះ​អ្វី​ដែល​យើង​អាច​និយាយ​បាន​គឺ​គេ​អនុញ្ញាត​ឲ្យ​យើង​ថត​រឿង​នេះ​ ដោយ​មិន​មែន​ជា​លក្ខណៈ​រក​ចំណូល​ទ្រង់​ទ្រាយ​ធំ។"

រឿង​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​ចុង​ឆ្នាំ​នេះ​ហើយ នេះ​ជា​ពេល​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ចង់​ដឹង​ពី​អាថ៌​កំបាំង​នានា​ដែល​ទាក់​ទង​នឹង​រឿង Harry Potter រាប់​បញ្ចូល​ទាំង​រឿង​ថ្មីៗ​ទៀត​ទាក់​ទង​នឹង​រឿង "Fantastic Beasts and Where to Find Them”​ ដែល​បាន​ដាក់​បញ្ចាំង​កាល​ពី​ឆ្នាំ​២០១៦៕

នេះ​ជា​ Trailer សម្រាប់​រឿង​ "Voldermort: Origins Of The Heir”៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ