មហាសំណង់​ស្ពានអាកាស ២០ខ្សែ ៨ទិស របស់ចិន អ្នកដំណើរល្មមៗវិលមុខ

  • 2017-06-03 09:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ស្ពាន​អាកាស​ដ៏​ស្មុគស្មាញ​បំផុត​មួយ​ក្នុង​លោក​របស់​ចិន កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ព្រោះ​តែ​​មាន​ច្រើន​ខ្សែ ​ច្រើន​ជាន់ និង​ច្រើន​ទិស។

ស្ពាន​អាកាស​ Huangjuewan ​ស្ថិត​នៅ​ខេត្ត​ឆុងឈីង ភាគ​និរតី​ប្រទេសចិន​ មាន​ចំនួន ២០​ខ្សែ ៥​ជាន់ និង​​ឆ្ពោះ​ទៅ​កាន់​ទិញ​ទាំង​ ៨។ ផ្លូវ​ខ្វាត់​ខ្វែង​បែប​នេះ​ហើយ ទើប​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ ពេល​ឃើញ​រូប​រាង​របស់​ស្ពាន​ហើយ ​បាន​បង្ហាញ​ការ​​ព្រួយ​បារម្ភ​ពី​ការ​ជិះ​វង្វេង​ផ្លូវ ឬ​ខុស​ទិស​ដៅ​ខ្លួន​ចង់​ទៅ។

សំណង់​ស្ពាន​អាកាស​​ខាង​លើ ​បាន​ចាប់​ផ្ដើម​ការដ្ឋាន​​តាំង​​ពី​ឆ្នាំ ២០០៩ និង​បញ្ចប់​​​វិញ​នៅ​ថ្ងៃ​ទី ៣១ ឧសភា​ ឆ្នាំ ២០១៧។ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​គម្រោង​បាន​បញ្ជាក់​ប្រាប់​​អ្នក​យក​ព័ត៌មាន​ថា ​អ្នក​បើក​បរ​តាម​ផ្លូវ​នេះ ​មិន​មាន​ភាព​លំបាក​ទេ ​ព្រោះ​តាម​ស្ពាន​នីមួយ​ៗ​មាន​ដាក់​សញ្ញា​ប្រាប់​ទិស​រួច​ជា​​ស្រេច។

យោង​តាម​ប្រភព​ដដែលបន្ថែម​​ថា "​ប្រសិន​បើ​អ្នក​បើកបរ​ខុស​ទិសដៅ អ្នក​មាន​ជម្រើស​តែ​មួយ​ គឺ​បើក​ក្រឡឹង​ជុំវិញ​ស្ពាន (ហាម​បត់​ក្រោយ) ប្រមាណ​ ៥០០​ម៉ែត្រ ឬ ១គីឡូម៉ែត្រ អ្នក​នឹង​ឃើញ​ផ្លាក​​​​សញ្ញា​​ប្រាប់​ថា ​អ្នក​ជិះ​ខុស​ផ្លូវ និង​បង្ហាញ​ផ្លូវ​ត្រូវ​ឲ្យ​អ្នក​ឃើញ​វិញ"។ គួរ​បញ្ជាក់​ថា ស្ពាន ​Huangjuewan​​ មិន​ទាន់​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ទេ រង់​ចាំ​​រហូត​ដល់​ចុង​ឆ្នាំ ២០១៨ ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម