ស្ពាន​ជ្រោយចង្វា​ចាស់​គ្រោង​ជួសជុល​ក្នុង​ខែកក្កដា​ខាងមុខ​

  • 2017-06-03 09:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការជួសជុល​ស្ពាន​ជ្រោយចង្វា​ចាស់​ឡើងវិញ​នឹង​ប្រព្រឹត្តទៅ​នៅ​ខែកក្កដា​ខាងមុខ​បន្ទាប់ពី​ម្ចាស់ជំនួយ​ជប៉ុន​ចាប់ផ្តើម​ធ្វើការ​​ដេញថ្លៃ រក​ក្រុមហ៊ុន​សាងសង់​បានជា​ផ្លូវការ នៅក្នុង​ខែមិថុនា​នេះ ។​

​លោក ឈឹម ផល្លា មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អ្នកគ្រប់គ្រង​ជំនួយ​ជប៉ុន​បាន ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១​ខែម​ថុ​នា​ថា នៅ​ដើមខែ​មិថុនា​នេះ លោក​(​ឈឹម ផល្លា​) នឹង​ទៅ​ក្រុង​តូ​ក្យូ ដើម្បី​ចូលរួម​ការដេញថ្លៃ រក​ក្រុមហ៊ុន​សាងសង់​ស្ពាន​នេះ​។​ពេល​មួយខែ​​ក្រោយ​ការដេញថ្លៃ ក្រុមហ៊ុន​បាន​ដេញថ្លៃ​បាន និង​រៀបចំ​គ្រឿងចក្រ​ចុះមក​ជួសជុល សាងសង់​ស្ពាន​នេះ​តែម្តង ។​

​ក្រោយពេល​សិក្សា​លំអិត​កន្លង​មកពី​សំណាក់​ជំនាញការ​ជប៉ុន​ចៃ​កា​(JICA) ប្រចាំ​នៅ​កម្ពុជា​បាន បង្ហាញឱ្យឃើញថា​គល់ស្ពាន​ទាំង​សង​​ខាង​នៃ​ស្ពាន​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ពេក គឺ​ត្រូវ​វាយចោល​ធ្វើ​ថ្មី​ឡើងវិញ ។ ចំណែក​តួ​ស្ពាន​ត្រង់​កណ្តាល​គឺ​រក្សាទុក​នៅ​ដដែល ដោយ​គ្រាន់តែ​ធ្វើការ​កែលំអរ​បន្តិច បន្តួច​តែ​ប៉ុ​ណ្នោះ រីឯ​រចនា​ប័​ថ្ម ទម្រង់​ម៉ូត​ស្ពាន រក្សា​នៅ​ដដែល​បង្កាន់ដៃស្ពាន​យើង​កែ​ម៉ូត​លាបថ្នាំ កែ​សម្រស់​វា​ឡើងវិញ ។​

​លោក ផល្លា បានបញ្ជាក់​ថា​យើង​គ្រោង​ជួសជុល​ស្ពាន​នេះ​រយៈពេល​២១​ខែ និង​ដាក់​ថវិការ​ចំណាយ​ប្រមាណ​៣០​លាន​ដុល្លារ​។​ស្ពាន​នេះ​មាន​​ប្រវែង​ជាង ៧០០​ម៉ែត្រ ឆ្លងកាត់​បឹង​ទ​ន្ល​សាប ជា​ស្ពាន​សាងសង់​ក្រោម​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ជប៉ុន​តាំងពី​ទ​ស្សវ​ត្យ​ន៍​៦០​មក​​ម្លេះ ក្រោយ​កម​ទស្ស​វត្ត​ន៍ ៧០​ស្ពាន​នេះ​ត្រូវ​រង​នូវ​ការផ្តាច់​ដោយ​សង្គ្រាម​ថែមទៀត ៕

ផ្ដល់សិទ្ធិ​ដោយ៖ rasmeinews

អត្ថបទថ្មី