ក្ដុកក្ដួលណាស់ទិដ្ឋភាពទាំងស្រុងក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា
- 2017-06-04 12:02:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដុកក្ដួលណាស់ទិដ្ឋភាពទាំងស្រុងក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា
ចន្លោះមិនឃើញ
ការចែកឋានរបស់ពិធីករជើងចាស់ប្រចាំស្ថានីយទូរទស្សន៍ CTN បានធ្វើឲ្យកក្រើកដល់ពិភពសិល្បៈកម្ពុជា។ ពេលនេះផងដែរពិធីបុណ្យសពរបស់លោកកំពុងប្រារព្ធឡើងនៅវត្ត ឩត្តរាវត្តី។
ក្នុងពិធីបុណ្យសព្វរបស់លោកល្ងាចមិញនេះពុំទាន់ឃើញមានអ្នករួមអាជីពចូលរួមច្រើននៅឡើយទេ ដោយសារតែបានកើតឡើងភ្លាមៗពេក ចំណែកអ្នកក្រៅរង្វង់សិល្បៈនៅតែមានអ្នកចូលរួមច្រើនដដែល។ លោក អ៊ិត សេដ្ឋា គឺមានជំងឺពោះវៀនកម្រិតធ្ងន់ ក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យរុស្សីដើម្បីព្យាបាល ប៉ុន្តែដោយសារស្ថានភាពជំងឺដុនដាបពេកទើបក្រុមគ្រូពេទ្យមិនអាចជួយង្គ្រោះលោកបាន។
ខណៈពេលនេះសពរបស់លោកនៅតម្កល់នៅវត្ត ឩត្តរាវត្តី ទល់មុខស្ថានីយទូរទស្សន៍ CTN នៅឡើយដើម្បីរង់ចាំការលាចុងក្រោយរបស់អ្នករាប់អាននិងស្គាល់លោកទាំងអស់ សម្រាប់ថ្ងៃបូជាវិញមិនទាន់មានការបញ្ជាក់ច្បាស់ពីក្រុមគ្រួសារនៅឡើយ៕