តោះ! មក​ស្គាល់​បណ្តាញ​សង្គម​ល្បីៗ​នៅ​ចិន

  • 2017-06-05 02:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន ​បាន​បង្កើត​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ក្នុង​ស្រុក ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើ​ទំនាក់ទំនង​គ្នា​។​ ពលរដ្ឋ​ចិន​រាប់​រយ​លាន​នាក់បាន​ប្រើប្រាស់បណ្តាញ​ក្នុង​ស្រុក​ជា​ប្រចាំ​មិន​ថាតារា​ល្បី អ្នក​នយោបាយ​និង​ពលរដ្ឋ​ធម្មតា។

១.Sina Weibo

បណ្តាញ​សង្គម​មួយ​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ពិសេស​ជា Twitter របស់​ប្រទេស​ចិន ដែល​មាន​មនុស្ស​ប្រមាណ ៥៤០​ លាន​នាក់បាន​ប្រើប្រាស់​​ជា​ប្រចាំ។ ទាំង​តារា​ក្នុង​ស្រុក​ក៏​កំពុង​ប្រើប្រាស់​ផង​ដែរ ព្រោះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្ហោះ​ចែក​រំលែក​ព័ត៌មាន​ផ្សេងៗ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន ដែល​និយម​ប្រើ​បណ្តាញ​សង្គម​ក្នុង​ស្រុក​ស្រាប់​។​

២.Tencent Weibo

Tencent ស្រដៀង​ទៅ​នឹង Sina ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ការ​ចែក​រំលែក​រូបភាព​ វីដេអូ​គួបផ្សំ​នឹង​ពាក្យ​ពេចន៍​ចំនួន ១៤០ ពាក្យ ​។​​

៣.Renren

បណ្តាញ​សង្គម​នេះ​វិញ គេ​ឱ្យ​ឈ្មោះ​ខ្លី​ថា​ជា​ Facebook ចិន​។​ ទំហំ​អ្នក​ប្រើប្រាស់​កើន​ឡើង​ភាគ​ច្រើន គឺ​ជា​សិស្ស​និស្សិត​ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​របស់​គេ ។ Renren មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៣១ លាន​នាក់​ប្រចាំ​ខែ ខណៈ​អ្នក​ចុះ​ឈ្មោះ​សរុប​ជាង ១៥០ លាន​នាក់​។

៤.PengYou

PengYou សំដៅ​ទៅ​អត្ថន័យ​មិត្តភ័ក្ដិ ដែល​បង្កើត​ឡើង​ដោយ​ Tencent ប៉ុន្តែ​ការ​គាំទ្រ​ហាក់​បី​មិន​វ៉ាដាច់​គូ​ប្រជែង​ខ្លួន​ Renren និង​ Weibo ឡើយ​។​

៥.QQ

ជា​កម្មវិធី​ផ្ញើ​សារ​យ៉ាង​រហ័ស​មួយ អាច​ថា​ស្រដៀង​ទៅ​នឹង Messenger ហើយ​តាម​តួ​លេខ​កាល​ពី​ពេល​កន្លង​ទៅ​ប្រកាស​ថា​មាន​អ្នក​ប្រើ​សរុប​ប្រមាណ ៧៨៤ លាន​នាក់ ដែល​ប្រហែល​ជា​ទូទៅ​អ្នក​ Online ជាង ១០០ លាន​នាក់​។​ យោង​តាម​គេហទំព័រ​ចាប់​ចំណាត់​ថ្នាក់​ Website បាន​កំណត់​គេហទំព័រ​ QQ ឈរ​លេខ ៨ ខ្ពស់​ជាង Twitter ទៅ​ទៀត​។​

៦.Douban

ជា​បណ្តុំ​បណ្តាញ​សង្គម​មួយ​ ដែល​ប្រមូល​ផ្តុំ​ជា​ក្រុម​ឫ​សហគមន៍​ប្រើប្រាស់​ ដោយ​មាន​ការ​លើក​ឡើង​នូវ​ប្រធានបទ​អ្វី​មួយ ហើយ​យក​មក​ជជែក​ជា​រួម ខណៈ​អ្នក​ប្រើប្រាស់​សរុប​មាន​ប្រមាណ ១០០ លាន​នាក់​។​

៧.Diandian

គេ​និយម​ហៅ​បណ្តាញ​សង្គម​ Diandian ជា​ Tumblr របស់​ចិន ខណៈ​ចាប់​តាំង​ពី​បង្កើត​នា​ឆ្នាំ ២០១០ មាន​អ្នក​ប្រើ​សរុប​ប្រមាណ ៥ លាន​នាក់​។

៨.Youku

នេះ​ជា​ប្រព័ន្ធ​ទស្សនា​វីដេអូ​លំដាប់​ទី ២ បន្ទាប់​ពី​ YouTube ។​ YouKu មាន​ម្ចាស់​អាជ្ញាប័ណ្ណ​​ជាង ១៥០០ រួម​បញ្ចូល​ទាំង​ស្ថានីយ​ទូរទស្សន៍​, ក្រុមហ៊ុន​ចែកចាយ​ផ្សេង​ៗ​ជា​ដើម​។ នា​ឆ្នាំ​ ២០១២ ប្រព័ន្ធ​ទស្សនា​វីដេអូ​ធំៗ​ ២ រវាង​ Youku និង​ Tudou បាន​ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ខ្លួន​គឺ Youku Tudou, Inc​។

៩.WeChat

ប្រិយមិត្ត​ប្រហែល​ជា​ស្គាល់​ច្រើន ហើយ​ Sabay ចង់​បញ្ជាក់​ថា វា​ក៏​ជា​បណ្តាញ​សង្គម​មួយ​របស​ប្រទេស​ចិន​ផង​ដែរ​។ យើង​ប្រើ​វា​សម្រាប់​ធ្វើ​ការ​ផ្ញើ​ឯកសារ​សម្លេង​ រូបភាព​ និង​វីដេអូ​ទៅ​កាន់​នរណា​ម្នាក់​ ហើយ​ក៏​អាច​បង្កើត​ជា​លក្ខណៈ​ Group Chat ដូច​ទៅ​នឹង​កម្មវិធី​ដទៃ​ដែរ​។ លើស​ពី ១០០ លាន​នាក់​បាន​ប្រើប្រាស់​វា​។​

១០.Jiepang

វា​ដូច​ជា​កម្មវិធី​ FourSquare ដែល​ប្រើ​សម្រាប់​អ្នក​និយម​ Check In នៅ​ទីតាំង​ណា​មួយ​​។ យ៉ាងណាមិញ​វា​ក៏​មិន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូច​បណ្តាញ​សង្គម​ខាង​លើ​នោះ​ទេ​។​

សរុប​មក​វិញ​រាល់​ទិន្នន័យ​ខាង​លើ​នេះ យើង​ដក​ស្រង់​ចេញ​ពី​របាយការណ៍​ឆ្នាំ ២០១២ ហើយ​បើ​គិត​មក​ទល់​ពេល​នេះ​វា​យូរ​បន្តិច​ហើយ ប៉ុន្តែ​ Sabay គ្រាន់​តែ​ចង់​ចែក​រំលែក​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​នា​នា​ទៅ​កាន់​ប្រិយមិត្ត​អ្នក​អាន​ប៉ុណ្ណោះ​។​

បន្ត​ចុច​អាន៖

ប្រភព៖ synthesio   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី