មក​មើលឈុតប្រណិតជា​ច្រើនម៉ូដដែល Yaya គ្រងពេលក្លាយជាព្រះនាង

  • 2017-06-05 06:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ជា​ច្រើន​សន្លឹក​ របស់​តារា​ស្រី​វ័យ​ក្មេង​ Yaya Urassaya បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​សរសើរ​មិន​ដាច់​ពី​មាត់​ ពី​សម្រស់​ដ៏​ស្រស់​ស្អាត​ឥត​ខ្ចោះ​របស់​នាង​ ពេល​គ្រង​ឈុត​ព្រះនាង។

ផ្ទៃមុខ​ដ៏​ស្រស់​ផូរផង់​ ជាមួយ​ការ​តុបតែង​បំពាក់​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃ​ ព្រមទាំង​ឈុត​សំលៀកបំពាក់​ដ៏​ថ្លៃថ្នូរ​ បាន​ប្រែរូប​​តារា​ស្រី​វ័យ​ ២៤​ឆ្នាំ​រូប​នេះ​ ឲ្យ​ក្លាយ​ទៅ​ជា​វីរនារី​ដ៏​អស្ចារ្យ​ម្នាក់​​ក្នុង​រឿង​ថ្មី​។

ភាពយន្ត​ភាគ​ថ្មី​នេះ​មាន​ចំណង​ជើង​ថា​ "Likit Ruk” ឫ​ "The Destiny of Love” ជា​ស្នាដៃ​ដឹកនាំ​រឿង​ដោយ​ តារា​សម្ដែង​ស្រី​ជើងចាស់​  Ann Thongprasom ។ គ្រង​តំណែង​ជា​តួឯក​ស្រី​ក្នុង​រឿង​នេះ​ តារា​សម្ដែង​ Yaya ត្រូវ​ដើរ​តួ​ជា​ "ព្រះនាង​ Alice” ដែល​ជា​រាជ​​ទាយាទ​ទី១​ រាជវង្ស​ Harrisort។ រី​ឯ​តួ​ឯក​ប្រុស​ សម្ដែង​ដោយ​កំលោះសង្ហា Nadech Kugimiya ដែល​ដើរតួ​ជា​ មេបញ្ជាការ​ដ៏​អង់អាច​ មាន​ឈ្មោះ​ថា​ “Davin”។

អ្វី​ដែល​រឹត​តែ​ពិសេស​ក្នុង​រឿង​ថ្មី​នេះ​ គឺ​ក្រុមការងារ​​ បាន​ត្រៀម​ឈុត​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ឈុត​ និង​គ្រឿង​អលង្ការ​មាន​តម្លៃ​មួយ​ចំនួន​ សម្រាប់​តុបតែង​ឲ្យ​ Yaya ក្លាយ​ទៅ​ជា​ព្រះនាង​ដែល​ល្អ​ឥត​ខ្ចោះ​មួយ​អង្គ​ក្នុង​រឿង៕

*ចុចអាន៖

-ព័ត៌មានរបស់​តារាថៃ

-ព័ត៌មានអន្តរជាតិផ្សេងទៀត

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី