Apple ចំណេញលុយបាន ៨៣% ពីទីផ្សារទូរសព្ទសកល ឯ Samsung បាន​ត្រឹម...

  • 2017-06-05 13:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទិន្នន័យរៀបចំដោយក្រុមហ៊ុនវិភាគទីផ្សារ Strategy Analytics ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញបាន​បង្ហាញ​ថានៅ​ត្រីមាស​ទីមួយឆ្នាំ ២០១៧ នេះ Samsung ទាញ​យក​ផល​ចំណេញបាន ១២,៩% ពីទីផ្សារ​ស្មាតហ្វូន​សកលដែលស្មើនឹង ១,៥៧ ពាន់​លាន​ដុល្លារ។

តួលេខខាងលើរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង​គឺមានការធ្លាក់ចុះបើ​ធៀប​នឹងពេលដូចគ្នាកាលឆ្នាំមុនដែលទាញយកផលចំណេញបាន ២១,៩%។ ដោយ​ឡែក​ Apple ដែលគូ​ប្រជែងដ៏​ខ្លាំងក្លា​របស់ Samsung វិញរកផលចំណេញបានដល់ ៨៣,៤% ដែលស្មើនឹង ១០,១ ពាន់លាន​ដុល្លារ កើន​ឡើង​ពីឆ្នាំមុនដែលមាន ៧៩,៨%។

Strategy Analytics លើក​ឡើង​ថា Samsung ពិបាកនឹងបង្កើនផលចំណេញរបស់ខ្លួនព្រោះតែការ​ប្រែប្រួលនៃទីផ្សារ រួមទាំងបញ្ហាមួយចំនួនទៀត។ អ្នកឃ្លាំមើលទីផ្សារនេះបន្ថែមថា ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូន​ ៣០០ មាន​តែ ១០ ក្រុមហ៊ុនប៉ុណ្ណោះអាចរកបានផលចំណេញ ហើយ Apple ឃើញថាខ្លាំងក្លាជាងគេ៕

ប្រភព៖ Yonhapnews   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី