មិន​ឲ្យ​អ្នក​គាំទ្រ​សំាចិត្ត​ទៀត​ទេ ទំីបំផុត Apple ​ចេញ​ iOS 11 មាន​កន្លែង​បើក​អ៊ីនធឺណិត​បាន​​ស្រួល​​ហើយ

  • 2017-06-06 01:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ WWDC កាល​ពី​យប់​មិញ​ Apple ពិត​ជា​បាន​ប្រកាស​ចេញ​ iOS ជំនាន់​ថ្មី​ដូច​ជា​ការ​រំពឹង​ទុក​មែន ដោយ​ប្រព័ន្ធ​​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ​មាន​បន្ថែម​មុខងារ​ និង កែ​សម្រួល​ចំណុច​មួយ​ចំនួន។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ត្រួសៗ​ពី​លក្ខណៈ​ពិសេស​របស់ iOS 11៖

@Control Center រចនា​ថ្មី

Control Center លើ iOS 11 មិន​ត្រឹម​តែ​រចនា​រូបរាង​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​បន្ថែម​ Shortcut សម្រាប់​មុខងារ​ថ្មី​គឺ Cellular Data ដែល​អាច​ប្រើ​សម្រាប់​បិទ/បើក​អ៊ីនធឺណិត​ទូរសព្ទ​បាន​យ៉ាង​ងាយ។

ផ្ទាំង​ Control Center នេះ​ទៀត​សោត​មាន​តែ​មួយ​ផ្ទាំង​តែ​ប៉ុណ្ណោះ​ លែង​មាន​ពីរ​ផ្ទាំង​ដូច​លើ iOS 10 ហើយ ដោយ​ការ​បញ្ជា​បើក​សំឡេង​, បន្ថយ​ពន្លឺ, បញ្ជា​ចម្រៀង និង មុខងារ​ជា​ច្រើន​ទៀត​មាន​ក្នុង​ផ្ទាំង​តែ​មួយ។ Control Center ដែល​អាប់ដេត​ថ្មី​នេះ​អាច​ប្រើ​ជា​មួយ​នឹង​មុខងារ 3D Touch ដើម្បី​ឲ្យ​ការ​បញ្ជា​កាន់​តែ​ស៊ី​ជម្រៅ។

@App Store រចនា​ថ្មី

Apple បាន​រចនា​ App Store ដោយ​ប្រើ​រូបរាង​ថ្មី​ទាំង​ស្រុង ហើយ​មាន​ការ​បែង​ចែក​រវាង​ App និង Games ដាច់​ពី​គ្នា​ដូច​ដែល​បង្ហាញ​​ក្នុង​រូបភាព​ខាង​លើ។

@មុខងារ​ពិសេស​សម្រាប់​ iPad

iOS 11 នឹង​ជា​ការ​អាប់ដេត​ដ៏​អស្ចារ្យ​​សម្រាប់​ iPad ដោយ​ Apple បាន​បន្ថែម​មុខងារ​ពិសេសៗ​ជា​ច្រើន​រួម​មាន​ Drag and drop រួម​ទាំង​វិធី​ថ្មី​សម្រាប់​ Switch ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ។ ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ច្បាស់​ពី​មុខងារ​នេះ៖

@កាល​បរិច្ឆេទ​ដាក់​ឲ្យ​ប្រើ

Apple គ្រោង​នឹង​ដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​នៅ​អំឡុង​ខែ​កញ្ញា​ ស្រប​ពេល​នឹង​ការ​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី។ ប៉ុន្តែ​ Developer នឹង​មាន​ឱកាស​អាច​ប្រើ​ iOS ជំនាន់​ថ្មី​នេះ​មុន​គេ​ដើម្បី​តេស្ត។ ឧបករណ៍​ដែល​អាច​ដំឡើង​ iOS 11 បាន​មាន​ចាប់​ពី iPhone 5s ឡើង​ទៅ, iPad Air និង iPad ជំនាន់​ថ្មី​មួយ​ចំនួន៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង