ស្រាយចម្ងល់ថា Girls' Generation នឹងត្រូវបន្ត ឫត្រូវរំសាយក្រុមដូចក្រុមផ្សេងៗទៀត!
- 2017-06-06 02:21:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់ថា Girls' Generation នឹងត្រូវបន្ត ឫត្រូវរំសាយក្រុមដូចក្រុមផ្សេងៗទៀត!
ចន្លោះមិនឃើញ
រយៈពេលជាង ១០ឆ្នាំហើយដែល ក្រុមចម្រៀងដ៏មានប្រជាប្រិយ Girls' Generation នៅបម្រើអារម្មណ៍អ្នកគាំទ្រ និងស្ថិតនៅក្នុងចិត្តយុវវ័យជាច្រើននាក់នៅជុំវិញពិភពលោក។
ឆ្នាំ ២០១៧ ជាគម្រប់ខួប ១០ឆ្នាំរបស់ ក្រុមចម្រៀងនារីមួយនេះ ទោះបីពួកគេនឹងមានចំណងដៃពិសេសដើម្បីអបអរឱកាសពិសេសនេះ ប៉ុន្តែអ្នកគាំទ្រមួយចំនួនគិតថា ក្រុមនេះអាចនឹងរំសាយក្រុម ស្របពេល សមាជិកក្នុងក្រុមទាំងមូល បានផ្លាស់ប្ដូរទីលំនៅរបស់ខ្លួនទៅកន្លែងថ្មីផ្សេងៗគ្នាហើយ។
ពាក្យចចាមអារ៉ាមនៃការបំបែកក្រុមនេះ ត្រូវបានច្រានចោលវិញ ដោយសារកាលពីពេលថ្មីៗនេះ Sunny សមាជិកម្នាក់របស់ Girls' Generation បានបង្ហោះរូបភាពមួយចំនួន និងបានប្រាប់អ្នកគាំទ្រខ្លួនថា ពួកគេកំពុងរស់នៅជុំគ្នា។
នេះបញ្ជាក់ថា ស្រីស្អាតទាំងអស់កំពុងត្រៀមស្នាដៃរួមគ្នាថ្មីមួយទៀតហើយសម្រាប់អ្នកគាំទ្រក្នុងពេលឆាប់ៗនេះហើយ៕
*ចុចអាន៖
-កប់ណាស់ បទថ្មីរបស់សមាជិក Girls' Generation
-Taeyeon សាកល្បងទិញសំបុត្រទៅ Concert ខ្លួនឯងម្ដងអន់ចង់!