ប្ដីប្រពន្ធធាត់ខ្លាំងល្បីរួមភេទអត់កើត ពេលនេះស្រក​ ២០០គីឡូ គួរឲ្យភ្ញាក់ផ្អើល

  • 2017-06-06 02:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​ប្រហែលជា​ធ្លាប់​បាន​អាន​រឿងរ៉ាវ​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន​មួយ​គូ​ដែល​ល្បី​​ធាតុ​ជ្រុល​ ធ្វើ​ឲ្យ​គាត់​មិន​អាច​​រួម​ភេទ​បង្កើត​​សមាជិក​គ្រួសារ​បាន​ កាល​ពី​​ប៉ុន្មាន​ឆ្នាំ​មុន តែ​ពេល​នេះ​ពួក​គាត់​អាច​សម្រក​បាន​ជាង ២០០​គីឡូ​​​ទាំង​មិន​នឹក​ស្មាន។

​កាល​ពី​ឆ្នាំ ២០១៥​ ប្ដី​ប្រពន្ធ​ដែល​រស់​នៅ​ខេត្ត​ស៊ីឈួន​ខាង​លើ​​បាន​សារភាព​ថា ពួក​គាត់​​មិន​អាច​ចាប់​ផ្ដើម​គ្រួសារ​បាន​ទេ​ព្រោះ​ធាតុ​​ខ្លាំង​ពេក គឺ​ទាំង ​២​នាក់​បូក​ទម្ងន់​ចូល​គ្នា​ស្មើ​នឹង ៤០០​គីឡូ តែ​ពេល​នេះ​​សម្រក​បាន​ពាក់​កណ្ដាល​នៅ​សល់​ត្រឹម​តែ ២០០​គីឡូ​ប៉ុណ្ណោះ។

ដោយ​សារ​តែ​​ចិត្ត​ចង់​បាន​កូន ពួក​​គាត់​​​សម្រេច​ទៅ​វះកាត់​នៅ​​មន្ទីរ​ពេទ្យ​មួយ​​ក្នុង​ទីក្រុង Changchun ខេត្ត​ជីលីន និង​ស្នាក់​នៅ​មន្ទីរពេទ្យ​ជាង​មួយ​ឆ្នាំ​ដើម្បី​បន្ត​សម្រក​ទម្ងន់ ​តាម​រយៈ​ទទួល​ទាន​អាហារ​សុខភាព និង​ហាត់​ប្រាណ​ទៀត​ទាត់។ ​ បន្ទាប់​ពី​សម្រក​​បាន​ជោគជ័យ ពួក​គាត់​សប្បាយ​ចិត្ត​ដោយ​សង្ឃឹម​ថា​ ​នឹង​ចាប់​ផ្ដើម​គ្រួសារ​បាន​ហើយ។ ជា​ទូទៅ ភាព​ធាតុ​ជ្រុល​ធ្វើ​ឲ្យ​ស្ត្រី​មាន​បញ្ហា​ក្នុង​ការ​បង្ក​កំណើត ឯ​បុរស​ផលិត​មេ​ជីវិត​ឈ្មោល​បាន​តិច​តួច​ប៉ុណ្ណោះ៕

ចុចអាន៖ អ្នក​ធាត់​​ជ្រុល​​នៅ​ចិន​កំពុង​កើន​ឡើង​ ឯ​ប្ដី​ប្រពន្ធ​មួយ​គូ​ឡើងជិត​២០០គីឡូ​ រួម​ភេទ​លែង​កើត

ចុចអាន៖ គួរឲ្យសរសើរ! ម្តាយតស៊ូជម្នះ​រាប់ពាន់ឧបសគ្គ ចិញ្ចឹមកូនពិការ រហូតបាន​ចូលរៀនសាលា​ល្បីមួយ

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម