Oppo R11 ​មាន​កាមេរ៉ា​ភ្លោះ​ថត​ព្រិល​បែក​ភ្នែក​ មិន​ចាញ់ iPhone 7 Plus

  • 2017-06-06 03:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សុខៗ​ស្រាប់​តែ​ Oppo បាន​ប្រកាស​ចេញ​ Oppo R11 ជា​ផ្លូវ​ការ​ដែល​​នឹង​មាន​លក់​នៅ​ប្រទេស​ចិន​​នៅ​ថ្ងៃ​ទី ១០ ខែ​មិថុនា​ខាង​មុខ​ ជា​មួយ​ជម្រើស​ពណ៌​​មាស, ផ្កាឈូក, និង ពណ៌​ខ្មៅ។

R11 មាន​បំពាក់​ដោយ​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​ ប្រភេទ Super AMOLED ដែល​មាន​ដង់ស៊ីតេ​រូបភាព​ ៤០១ ភីកសែល​ក្នុង​មួយ​អ៊ីញ និង ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.1 Nougat។ ចំណែក​ឯ​បន្ទះ​ឈីប​គឺ​ប្រភេទ Snapdragon 660 ដែល​មាន​ RAM ទំហំ​ ៤ GB, អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB និង ថ្ម​ទំហំ​ ២៩០០ mAh។

ចំណុច​ខ្លាំង​​របស់​ R11 គឺ​នៅ​លើ​កាមេរ៉ា​​ដោយ​ផ្នែក​ខាង​ក្រោយ​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ មួយ​មាន​កម្រិត ២០ MP និង មួយ​គ្រាប់​ទៀត​កម្រិត​ ១៦ MP ដែល​ជំនួញ​ដល់​ការ​ Zoom ពេល​ថត​រូប។ ក្រៅ​ពី​ Zoom ហើយ​កាមេរ៉ា​ភ្លោះ​នេះ​ក៏​​អាច​បង្កើត​ជា​មុខងារ​ Portrait Mode ដែល​អាច​ Blur Background ពី​ក្រោយ​ Subject ពេល​ថត​រូប​បាន​យ៉ាង​ស្អាត ស្រដៀង​នឹង​ iPhone 7 Plus ដែរ។ ឯ​ការ​ថត​រូប​ Selfie វិញ​ក៏​មាន​មក​នូវ​កាមេរ៉ា​កម្រិត​ដល់​ ២០ MP ផង​ដែរ។

ទាក់​ទង​នឹង​តម្លៃ​មិន​ទាន់​មាន​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​បាន​លើក​ឡើង​ថា​តម្លៃ​អាច​មាន​ចាប់​ពី​ប្រមាណ​ ៤៨៥ ដុល្លារ៕​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម