បន្ថែម​ទៀត! សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ប្រាក់១ម៉ឺន​ដុល្លារ​ដល់កូន​ៗ អ៊ិត សេដ្ឋា

  • 2017-06-06 07:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ការ​មើល​ឃើញ​ពី​ភាព​លំបាក​របស់​​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​​ជូន​ដល់​កូន​ទាំង​៣របស់​អតីត​ពិធីករ​ទូរទស្សន៍ ចំនួន១ម៉ឺនដុល្លារ បន្ថែម​ទៀត​។

បន្ទាប់​ពី​​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន បាន​បរិច្ចាក​ថវិការ​សរុប​ចំនួន​១៥លាន​រៀន​កាល​ពី​ម្សិលមិញ ថ្ងៃ​​នេះ​ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ទៅ​ក្រុម​គ្រួសារ​សព​លោក​ អ៊ិត សេដ្ឋា ចំនួន ១ម៉ឺន​ដុល្លារ តាមរយៈលោក​​ហ៊ុយ វណ្ណៈ។

​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​សម្ដេច​ទាំង​២ ជា​ជួយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដល់​អតីត​ពិធីករ​រូប​នេះ ពោល​គឺ​សម្ដេច​ទាំង​២ ធ្លាប់​បាន​ជួយ​ជា​ថវិកា​ព្យាបាល​ជំងឺ ​ជា​រឿយៗ​នា​ពេល​កន្លង​មក។ នេះ​បើ​តាម​ លោក ហ៊ុយ វណ្ណៈ អគ្គនាយករងស្ថានីយ​ទូរទស្សន៍​ CNC ​ប្រាប់​ Sabay។

ក្នុង​នោះ លោក​បន្ថែម​​ទៀត​ថា នៅ​ម៉ោង​៣ រសៀល​នេះ លោក​នឹង​យក​ថវិកា​ទាំង​នោះ​​ជូន​ដល់​គ្រួសារ​សព៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី