ព័ត៌មានទាន់ហេតុការណ៍! T.O.P ត្រូវបានបញ្ជូនចូលពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗ

  • 2017-06-06 10:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ព័ត៌មាន​កូរ៉េ​ Osenបាន​ចេញ​ព័ត៌មាន​ទាន់​ហេតុការណ៍​មួយ​​ថា​ T.O.P សមាជិក​របស់​ BIGBANGដែល​កំពុង​ជាប់​ក្ដីក្ដាំ​រឿង​គ្រឿងញៀន​ បាន​សន្លប់​ កាល​ពី​ព្រឹក​មិញ​នេះ (ថ្ងៃ​ទី​ ០៦​ ខែ​មិថុនា) ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ។

ក្រោយ​មក​ ប្រហែល​ម៉ោង​ ៥​ល្ងាច​ ម៉ោង​នៅ​កូរ៉េ​ (ប្រហែល​ម៉ោង​ ៣​រសៀល ក្នុង​ប្រទេស​កម្ពុជា) T.O.P ត្រូវ​បាន​បញ្ជូន​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​ (ER) មក​បន្ទប់​សម្រាល​ព្យាបាល​ធម្មតា​វិញ​ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ។

មិត្ត​ម្នាក់​របស់​ តារា​ប្រុស​រូប​នេះ​ បាន​និយាយ​ថា​៖"លទ្ធផល​ពី​ការ​ធ្វើ​តេស្ត​ មិន​ទាន់​ចេញ​ទេ​ ប៉ុន្តែ​ខ្ញុំ​សន្និដ្ឋាន​ថា​ អាការៈ​នេះ​ប្រហែល​បណ្ដាល​មក​ពី​ការ​សេព​គ្រឿងញៀន​ហួស​កម្រិត។ គាត់​ប្រឈម​នឹង​ស្ថានភាព​តឹងតែង​ដោយសារ​រឿង​ដែល​ទើប​កើត​ឡើង​ថ្មី​ៗ​ ខ្ញុំ​គិត​ថា​អាការៈស្រ្តេស​របស់​គាត់​ដល់​ចំណុច​កំពូល​ហើយ។ វា​កើត​ឡើង​បន្ទាន់​ពេក​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ដឹង​ខ្លួន​ឆាប់ៗ”។

ចំណែក​ឯ​ម្ដាយ​របស់​ លោក​ និង​អ្នក​ផ្សេងទៀត​ ក៏​កំពុង​រង់ចាំ​លោក​ដឹង​ខ្លូន​ឡើងវិញ​នៅ​មន្ទីរពេទ្យ​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សមាជិក​ជំនាញ​រ៉េប​របស់​ BIGBANG រូប​នេះ​ បាន​ជាប់​ពាក់ព័ន្ធ​ករណី​សេព​គ្រឿង​ញៀន​កាល​ពី​ពេល​ថ្មី​ៗ​ ហើយ​រឿង​នេះ​ក៏​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​ លើ​បណ្ដាញអ៊ីនធឺណិត​ជា​ច្រើនជុំវិញ​ពិភពលោក​ផងដែរ៕

*ចុចអាន៖

-ក្តៅៗ! T.O.P ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​កាតព្វកិច្ច​កង​ទ័ព​

-ក្ដៅ! T.O.P សារភាព​ពី​ចំនួន​ដង​ដែល​ខ្លួន​ជក់​កញ្ឆា

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី