ក្តៅៗ! T.O.P ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​កាតព្វកិច្ច​កង​ទ័ព​

  • 2017-06-06 08:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​នេះ​សមាជិក​ក្រុម​ចម្រៀង BigBang លោក T.O.P ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​យោធា​ដោយ​ផ្លូវការ​បន្ទាប់​ពី​រឿង​អាស្រូវ​ប្រើ​ប្រាស់​កញ្ឆា​។ លោក​នឹង​ត្រូវ​ចូល​បម្រើ​កង​ទ័ព​សារ​ជា​ថ្មី​វិញ​​ តែ​ត្រូវ​រង​ចាំ​ដល់​ទៅ​ ២ឆ្នាំ​ទៀត។

T.O.P ទើប​តែ​បាន​ចូល​រួម​បម្រើ​យោធា​កាល​ពី​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ​នេះ​ និង​បាន​បម្រើ​ក្នុង​កង​ទ័ព​អស់​រយៈ​ពេល​៣​ខែ​និង​២៧​ថ្ងៃ។ ហើយ​ចំនួន​ថ្ងៃ​ទាំង​នោះ​នឹង​មិន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​បម្រើ​កង​ទ័ព​ថ្មី​របស់​លោក​នោះ​ទេ។

ព័ត៌មាន​នេះ​បាន​លេច​ឭ​បន្ទាប់​ពី​ប៉ូលិស​បាន​ចោទ​ប្រកាន់ T.O.P ​ ជា​ផ្លូវការ​សម្រាប់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។ របាយ​ការណ៍​នោះ​បាន​បង្ហាញ​ថា T.O.P បាន​ត្រូវ​គេ​ប្ដឹង​ដោយ​សារ​ជក់​កញ្ឆា​២ដង និង​ជក់​កញ្ឆា​ទឹក​ចំនួន​២​ដង​ដូច​គ្នា។ សមាជិកក្រុមចម្រៀង BIGBANG រូបនេះបាន​ប្រកែក​ចំពោះ​ការ​ប្រើ​ប្រាស់​កញ្ឆា​ទឹក​ តែ​សារភាព​ថា​ពិត​ជា​ជក់​កញ្ឆា​ចំនួន​ ២​ដង​ពិត​មែន៕

នេះ​ជា​បណ្ដា​រូប​ថត​បង្ហាញ​ពេល T.O.P ចេញ​ពី​កាតព្វកិច្ច​ទ័ព​របស់​លោក៖

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ