ចប់ហើយ! រឿង​គ្រឿងញៀន T.O.P ប្រឈមមុខនឹងជាប់​ទោសធ្ងន់ធ្ងរ

  • 2017-06-02 04:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ ព័ត៌មាន​ជុំវិញ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ករណី​សេពគ្រឿងញៀន​របស់​តារា​ចម្រៀង​ មកពី​ក្រុម​ BIG BANG បាន​សុសសាយ​ពេញ​អ៊ីនធឺណិត​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

តារា​ប្រុស​វ័យ​ ២៩​ឆ្នាំ​រូប​នេះ​ ចាប់​ផ្ដើម​បំពេញ​កាតព្វកិច្ច​បម្រើ​ជាតិ​ ចាប់​តាំង​ពី​ឆ្នាំ​ខែ​កុម្ភៈ​ ដើម​ឆ្នាំ​ ២០១៧​នេះ​មក​ម្ល៉េះ​។ ដោយ​ឡែក​កាល​ពី​ម្សិលមិញ​ លោក​ត្រូវ​បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​បាន​សេព​គ្រឿងញៀន​ យ៉ាង​ហោច​ណាស់​ ៣​ដង​ ជាមួយ​មិត្តភ័ក្ដ​ស្រី​របស់​ខ្លួន​ អាយុ​ប្រហែលជាង​ ២០​ កាលពី​ខែ​តុលា​ ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​វិបសាយ​ Allkpop។

នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ មាន​ច្បាប់​ការពារ​តឹង​រឹង​ណាស់​ ប្រឆាំង​ដាច់ខាត​ចំពោះ​ករណី​សេព​គ្រឿងញៀន​ ហើយ​បើ​រក​ឃើញ​ជន​ណា​ល្មើស​នឹងច្បាប់​នេះ​ ជន​នោះ​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ ដោយ​ត្រូវ​ជាប់​ពន្ធនាគារ​ ៥​ឆ្នាំ​ ឫ​ពិន័យ​ជា​ទឹកប្រាក់​ រហូត​ដល់​ ៥០លានវ៉ុន​ (ប្រហែល​ ៤៤ ៥៦០ ដុល្លារ)។

ក្រោយ​ផ្ទុះ​ព័ត៌មាន​ ខាង​ផលិតកម្ម YG ក៏​បាន​ចេញមុខ​សុំទោស​ជា​ផ្លូវ​ការ​ចំពោះបណ្ដាអ្នកគាំទ្រ​ទាំងអស់​ នូវទង្វើ​ខុស​ច្បាប់​របស់​តារា​ចម្រៀង​របស់​ខ្លួន​។ ឥឡូវនេះ​ជា​វេន​របស់ T.O.P ម្ដង​ ហើយ​ពេល​នេះ​លោក​ក៏​នឹង​ត្រូវ​ប្រឈម​នឹងការដាក់ទោសធ្ងន់ធ្ងររហូតដល់ថ្នាក់ចូលពន្ធនាគាររយៈ ៥ឆ្នាំ​ឯណោះ៕

*ចុចអាន៖

-T.O.P កំពុង​មាន​ព័ត៌មាន​ក្ដៅគគុក​ រឿង​​ពាក់ព័ន្ធនឹង​គ្រឿងញៀន

-TOP អង្វរ​អ្នក​គាំទ្រ​ឈប់​ឲ្យ​ធ្វើ​បែប​នេះ​ទៀត

-១​ឃ្លា​យ៉ាង​ខ្លី​ពី GD ទៅ​កាន់​ T.O.P មុន​ចូល​ទ័ព​អាច​ធ្វើ​ឲ្យ​ Fan រំជួលចិត្ត​

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម