Rihanna ផុស​រូប​កំប្លែង​មួយ​សន្លឹក​ឌឺ​អ្នក​ដែល​ថា​នាង​ធាត់ ទទួល​ការ​សាទរ​ខ្លាំង!

  • 2017-06-07 08:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Rihanna បាន​ឆ្លើយ​តប​ទៅ​នឹង​សំដី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ដែល​បាន​ឌឺ​ដង​ឲ្យ​នាង​ព្រោះ​តែ​ការ​ឡើង​ទម្ងន់​របស់ខ្លួន។

រូប​ដែល​ Rihanna បាន​បង្ហោះ​លើ Instagram

តារា​ចម្រៀង​រូប​នេះ​បាន​បង្ហោះ​រូប​មួយ​ក្នុង​បណ្ដាញ​សង្គម​ Instagram កាល​ពី​ថ្ងៃ​ច័ន្ទ​ដែល​ជា​រូប​ត្លុក​កំប្លែង (Meme) សម​បំផុត​ក្នុង​ការ​ឆ្លើយ​តប​ទៅ​ហ្នឹង​ពាក្យ​មិន​ល្អ​ដែល​ថា​នាង​ធាត់​នោះ។ នៅ​ក្នុង​នោះ​​គឺ​មាន​រូប​តារា​ចម្រៀង​រ៉េប​ម្នាក់​ឈ្មោះ Gucci Mane ដែល​កាត់​ផ្ដាច់​គ្នា​ជា​ពីរ​មួយ​បង្ហាញ​ពី​រូប​កាល​ពី​ឆ្នាំ​២០០៧ និង​រូប​មួយ​ទៀត​បង្ហាញ​ពី​រូប​ពេល​បច្ចុប្បន្ន។ ក្នុង​នោះ​មាន​សរសេរ​អក្សរ​ថា៖ "បើ​សិន​​ជា​អ្នក​មិន​អាច​ទ្រាំ​ទ្រ​នឹង​​ Gucci Mane កាល​ពី​ឆ្នាំ ២០០៧​ អ្នក​មិន​អាច​ទ្រាំ​ទ្រ​នឹង​ Gucci Mane ឆ្នាំ​២០១៧​ នោះទេ"។

រូប​ថត​ទាំង​នេះ​ហើយ ដែល​បណ្តាល​ឲ្យ​មាន​អ្នក​ថា Rihanna ធាត់​ខ្លាំងប្លែក

អ្នក​គាំទ្រ​របស់ Rihanna រាប់​ពាន់​អ្នក​បាន​សរសើរ​ Rihanna សម្រាប់​រូប​មួយ​នេះ​ ដោយ​បាន​ចូល​ទៅ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​គាំទ្រ​ខាង​ក្រោម​រូប​មួយ​សន្លឹក​នោះ។ ក្នុង​នោះ​មាន​មតិ​មួយ​បាន​សរសេរ​ថា៖ "ល្អ​ណាស់!!! និយាយ​អីចឹង​ពិត​ជា​ល្អ!”។​ ខណៈ​ដែល​អ្នក​គាំទ្រ​ម្នាក់​ទៀត​សរសេរ​ថា៖ "អ្នក​នឹង​នៅ​តែ​ស្អាត​រហូត​ ខ្ញុំ​មិន​យល់​ពី​អ្នក​ទាំង​នោះ​ទេ Rihanna អ្នក​គឺ​ស្រី​ដ៏​ស្អាត​ម្នាក់​ហើយ​ក៏​ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ផង​ដែរ"។

​ក្រៅ​ពី​នេះ​ក៏​មាន​ប្លុក​​មួយ​ចំនួន​រួម​បញ្ចូល​ទាំង​វិប​សាយ​កម្សាន្ត​ជា​ច្រើន​ទៀត​បាន សរសេរ​សរសើរ​ពី Rihanna ចំពោះ​ភាព​ក្លាហាន​របស់​នាង ព្រម​ទាំង​បញ្ចេញ​ប្រយោគ​ថា "តើ​ Rihanna នឹង​ធ្វើ​ឲ្យ​ការ​ធាត់​ក្លាយ​ជា​ស្ទីល​​មួយ​ដែល​ពេញ​និយម?”។

ប្រភព៖ CNN   ប្រែ​សម្រួល៖ ធារ៉ូ