Real Madrid លែង​ចង់​បាន De Gea​ ហើយ ដោយ​សារ​មូលហេតុ​ទាំង​នេះ

  • 2017-06-08 03:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​ដៃ​ស្អិត De Gea​ នឹង​មិន​ផ្លាស់​ទៅ​ក្លឹប​យក្ស​ Real Madrid នៅ​រដូវ​ក្ដៅ​នេះ​ទេ។ នេះ​បើ​តាម​ក្លឹប​បញ្ជាក់។

ការ​និយាយ​បែប​នេះ​ដោយ​​សារ​អ្នក​គ្រប់គ្នា​នៅ Estadio Santiago  Bernabeu កំពុង​ដាក់​ការ​ទុក​ចិត្ត​លើ​អ្នក​ចាំទី​ដៃ​ទី​១ Keylor Navas  ហើយ​នឹង​លែង​​ចង់​បាន​ De Gea​ របស់ Manchester United  ដែល​មាន​តម្លៃ​ខ្លួន​៧៥​​លាន​អឺរ៉ូ​នោះ​ទៀត​ឡើយ។

Navas បាន​បញ្ចេញ​សមត្ថភាព​លេច​ធ្លោ​ខ្លាំង​ក្នុង​រយៈពេល​២​ខែ​ចុងក្រោយ​​នៅ​រដូវ​កាល​នេះ ហើយ​លោក Zinedine Zidane បាន​ប្រាប់​ឲ្យ​​អ្នក​ចាំទី​រូប​នេះ​​នៅ​បន្ត ខណៈ​សមាជិក​កីឡាករ​ផ្សេង​ទៀត​​ក៏​សំណូមពរ​ឲ្យ​គេ​​បន្ត​ស្នាក់​នៅ Madrid ទៀត​ដែរ។ ប្រសិន Navas មិន​ទៅ​ណា នោះ Kiko Casilla នៅ​តែ​​ជា​ដៃ​ទី​២  ឯ​ Luca Zidane  ដែល​ជា​កូន​ប្រុស Zidaneអាច​ឡើង​ជា​ដៃ​ទី​៣៕

Luca Zidane 

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី