ឃើញចិញ្ចៀន​រៀបការរបស់ Ady An ភ្លាមអ្នក​ចូលរួមមើលសឹងភ្លេចដកដង្ហើម

  • 2017-06-08 04:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​តៃវ៉ាន់​ Ady An និង​ ពាណិជ្ជករ​ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​ Macau-based Tak Chun Group លោក​ Chen Ronglian បាន​រៀបចំ​ពិធី​មង្គល​ការ​ដ៏​អធិកអធម​ នៅ​កោះ​ហាវ៉ៃ​ ដោយ​មាន​ការ​ចូលរួម​ពី​គ្រួសារ​ និង​មិត្ត​ជិតស្និទ្ធ​ជាង​ ២០០​នាក់។

ពេលវេលា​ដ៏​រីករាយ​បាន​ប្រព្រឹត្តិ​យ៉ាង​រលូន​ ពោរពេញ​ដោយ​អារម្មណ៍​រំភើប​ពី​ម្ចាស់​ដើមការ​ និង​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម។ អ្វី​ដែល​ពិសេស​ក្នុង​ពិធី​ នៅ​ពេល​គូស្នេហ៍​ទាំង​២​ បំពាក់​ចិញ្ចៀន​ឲ្យ​គ្នា​ទៅវិញទៅមក​ ភ្នែក​អ្នក​ចូលរួម​ទាំង​អស់​បាន​បាញ់​មក​រក​ ចិញ្ចៀន​របស់​ Ady ដែល​អាច​ដឹង​ភ្លាម​ថា​តម្លៃ​ ប្រាកដ​ជា​មិន​ធម្មតា​ទេ។ នេះ​បើ​តាម​វិបសាយ​ Toggle របស់​សឹង្ហបុរី។

ជា​ការពិត​ចិញ្ចៀន​ដែល​ជា​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​ អ្នក​រចនា​គ្រឿងអលង្ការ​ជនជាតិ​តៃវ៉ាន់​ Cindy Chao នោះ​មាន​ដាំ​ត្បូង​ពេជ្រ​ ១០.៥៧​ការ៉ាត់ ឯណោះ។ ដោយឡែក​ចំពោះ​តម្លៃ​របស់​ចិញ្ចៀន​មួយ​វង់​នេះ​វិញ ប្រភព​ដដែល​មិន​បាន​បង្ហាញ​ទេ៕

*ចុចអាន៖

-គូស្នេហ៍កំពូលតារា​ល្បីទាំង ១០​គូ​ដែល​ រៀបចំមង្គលការដ៏សាមញ្ញបំផុត

-តារាសម្ដែង​កូន ២ Wu Chun ស្ងាត់មួយរយៈ មកវិញនៅតែមិនណយ

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម