ត្រេកអរណាស់ ទីបំផុតកូនៗរបស់ អ៊ិត សេដ្ឋា ទទួលបានការឧបត្ថម្ភពីឯកឧត្ដម លី ឆេង ផ្លូវការ ហើយ!
- 2017-06-08 09:15:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រេកអរណាស់ ទីបំផុតកូនៗរបស់ អ៊ិត សេដ្ឋា ទទួលបានការឧបត្ថម្ភពីឯកឧត្ដម លី ឆេង ផ្លូវការ ហើយ!
ចន្លោះមិនឃើញ
នៅថ្ងៃនេះ កូនៗរបស់លោក អ៊ិត សេដ្ឋា បានទទួលការឧបត្ថម្ភផ្លូវការហើយ ពីឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប នូវការសិក្សាដោយឥតបង់ថ្លៃ ១០០% ទាំងចំណេះទូទៅ និងភាសាអង់គ្លេស។
ការទទួលបាននេះ គឺក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះពីការប្រកាសឧបត្ថម្ភរបស់គ្រឹះស្ថានអប់រំឯកជនមួយនេះ ជូនដល់កូនប្រុស កូនស្រីរបស់លោក អ៊ិត សេដ្ឋា ដែលធ្លាក់ខ្លួនតែលតោលក្រោយអ្នកមានគុណតែម្នាក់ដែលធ្លាប់បីបាច់ បានបាត់បង់ជីវិតទៅយ៉ាងលឿននឹកស្មានមិនដល់។
នៅលើហ្វេសប៊ុករបស់ឯកឧត្ដម លី ឆេង ផ្ទាល់ បានបញ្ចេញឲ្យដឹងថា ឯកឧត្ដមបានជួបសំណេះសំណាលជាមួយលោកយាយ យឹម សំអឿន និងបានសម្រេចហើយដោយផ្ដល់អាហារូបករណ៍ដោយឥតបង់ថ្លៃ១០០% ទាំងថ្នាក់ចំណេះទូទៅ និងថ្នាក់ភាសាអង់គ្លេស។ ក្នុងកញ្ចប់ឧបត្ថម្ភនោះរួមមាន៖
១. ទទួលបានអាហារូបករណ៍ ១០០% សិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស ២. ឯកសណ្ឋាន ២កំផ្លេ ក្នុង ១ឆ្នាំ ៣. សៀវភៅពុម្ពទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសជារៀងរាល់ឆ្នាំ
បន្ថែមពីលើនេះទៀត អាហារូបករណ៍បន្ថែមទៀត ក៏ត្រូវបានសម្រេចផ្ដល់ជូនកូនស្រីច្បងលោក អ៊ិត សេដ្ឋា អាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិមួយចប់កម្មវិធីសិក្សាផងដែរ។ “អ៊ំសូមលើកទឹកចិត្តក្មួយៗទាំង ០៣នាក់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីតបស្នងសងគុណលោកឪពុក អ្នកម្តាយ ជាពិសេស ជីដូនដែលកំពុងបីបាច់ថែរក្សាសព្វថ្ងៃនេះ"។ ឯកឧត្តម លី ឆេង បន្ថែម៕