Harry Kane ចង់ដេញជាមួយ Ronaldo និង Messi ឈ្នះ Ballons d'Or
- 2017-06-09 02:27:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Harry Kane ចង់ដេញជាមួយ Ronaldo និង Messi ឈ្នះ Ballons d'Or
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham ចង់បង្កើតកំណត់ត្រាតាមប្រដេញជាមួយ Cristiano Ronaldo និង Lionel Messi ឈ្នះពានប្រចាំឆ្នាំ Ballons d'Or។
Kane បានក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេ២ដងជាប់គ្នា ក្នុងរដូវកាលមុននឹងឆ្នាំនេះ។ រដូវ កាល 2016-17 កីឡាករវ័យ២៣ឆ្នាំរូបនេះទាត់បញ្ចូលទីបាន២៩គ្រាប់ ក្នុងការបង្ហាញខ្លួន៣០ប្រកួត និងជួយ Tottenham បានលេខ២លើតារាង BPL។
បើនិយាយពីពាន Ballons d'Or ក្នុងរយៈពេល៩ឆ្នាំចុងក្រោយ Ronaldo និង Lionel Messi បានចែកគ្នាតែ២នាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះ Kane បានតាំងចិត្តដណ្ដើមឲ្យបាននៅពេលណាមួយ។ "ខ្ញុំគួរតែធ្វើគ្រប់យ៉ាង ដើម្បីឈ្នះពានធំ Ballons d'Or។ វាច្បាស់ណាស់ ពេលខ្លះខ្ញុំមានក្ដីស្រមៃខ្ពស់ដើម្បីយកពាននេះ។
ជម្រើសជាតិអង់គ្លេសរូបនេះបន្តថា៖ “Ronaldo ជួយក្រុមឈ្នះពាន La Liga និងChampions League នេះជាហេតុផលមួយដែលអាចឲ្យគេអាចឈ្នះ Ballons d'Or ឆ្នាំនេះ។ Messi ក៏ដូចគ្នាកាលពីឆ្នាំមុនៗ។ ដូច្នេះការឈ្នះ Ballons d'Or មិនមែនដោយសារសមត្ថភាពផ្ទាល់ខ្លួនតែមួយមុខទេ គឺត្រូវជួយក្រុមឈ្នះពាន។ ខ្ញុំសង្ឃឹមថានឹងធ្វើវាបាននៅ Tottenham”៕
ចុចអាន៖