ថៃ ជាប់លេខ១២០ វៀតណាម ៥៩ ប្រទេសមានសន្តិភាពបំផុត ឆ្នាំ២០១៧ ឯកម្ពុជា ល្អប្រពៃ

  • 2017-06-09 02:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្តិភាព​សកល Global Peace Index ឬ ហៅ​កាត់​ថា GPI គឺ​ជា​ការ​វិភាគ ដើម្បី​ស្វែងរក​ប្រទេស​ដែល​មាន​សន្តិភាព​បំផុត នៅ​ទូទាំង​ពិភពលោក ដោយ​ផ្អែក​លើ​ការ​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ នៃ​កត្តា​មួយ​ចំនួន ដូចជា សង្គម សេដ្ឋកិច្ច និង នយោបាយ។

នា​ពេល​ថ្មីៗ​នេះ GPI បាន​រក​ឃើញ​ថា អ៊ីស្លង់ គឺ​ជា​ប្រទេស​ដែល​មាន​សន្តិភាព​បំផុត នៅ​លើ​ពិភពលោក ប្រចាំ​ឆ្នាំ ២០១៧ ដោយ បាន​រក្សា​តំណែង​របស់​ខ្លួន ឈរ​នៅ​កំពូល​តារាង លេខ ១ ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក​ម្ល៉េះ។

បើ​និយាយ​ពី​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ កម្ពុជា បាន​ឈរ​នៅ​ចំណាត់​ថ្នាក់ លេខ១៣ ប្រទេស​ដែល​មាន​សន្តិភាព​បំផុត ប្រចាំ​ឆ្នាំ ២០១៧ ខណៈ​ប្រទេស​​នៅ​ក្នុង​តំបន់អាស៊ី​ប៉ាស៊ី ​មួយ​ចំនួន​ទៀត​ ដូចជា ជប៉ុន ឈរ​នៅ​លេខ២ កូរ៉េខាងត្បូង លេខ៩ វៀតណាម លេខ១២ ចិន លេខ១៦ និង ថៃ លេខ១៧។

រីឯ​ចំណាត់​ថ្នាក់​នៅ​ទូទាំង​ពិភព​លោក​វិញ កម្ពុជា បាន​ឈរ​នៅ​ចំណាត់​ថ្នាក់ លេខ៨៩ ជប៉ុន លេខ១០ កូរ៉េខាងត្បូង លេខ៤៧ វៀតណាម លេខ៥៩ ចិន លេខ១១៦ និង ថៃ លេខ១២០។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ ២០១៧ នេះ កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​​ភាព​ល្អ​ប្រសើរ​​បំផុត​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខណៈ​ឥណ្ឌូនេស៊ី មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង៕

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ នៅទូទាំងពិភពលោក

ប្រភព៖ asiantown | theantimedia   ប្រែ​សម្រួល៖ សេង ឡុង