ស្បែកជើង​ប៉ាតា​ស្លាកយីហោ​ Apple មួយ​គូ ​ទិញ​បាន​រថយន្ត​មួយ​គ្រឿង​

  • 2017-06-09 02:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែកជើង​ប៉ាតា​ភ្ជាប់​ស្លាកយីហោ​ Apple មួយ​គូ​​ដែល​កម្រ​បាន​ឃើញ​ ត្រូវ​បាន​ក្រុមហ៊ុន​ដេញ​ថ្លៃ​ Heritage Auctions ​ប្រកាស​ត្រៀម​ដាក់​លក់​នៅ​តម្លៃ​ដំបូង ១៥ ០០០ ដុល្លារ​ ទៅ​ **៣០ ០០០ ដុល្លារ​**លើ​គេហទំព័រ​ eBay **នា​ថ្ងៃ​ទី ១១ មិថុនា​**ខាង​មុខ​។

ស្បែកជើង​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ឡើង​ផលិត​នា​អំឡុង​ឆ្នាំ ១៩៩០ ព្រោះ​មាន​ភ្ជាប់​ស្លាកយីហោ​ Apple ជំនាន់​ចាស់​ពណ៌​ឥន្ទធនូ​ ដែល​កាល​នោះ​ទំនង​ផលិត​ឡើង​សម្រាប់​ឱ្យ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្ដង​។

យ៉ាងណាមិញ​នេះ​មិន​មែន​ជា​ផលិតផល​ទី ១ ទេ​ របស់​ Apple ដែល​មាន​តម្លៃ​កប់​កំពូល​។ កន្លង​ទៅ​របស់របរ​ដែល​អតីត​ប្រធាន​ Apple លោក​ Steve Jobs ប្រើប្រាស់​ ត្រូវ​បាន​គេ​ប្រកាស​លក់​ដូច​គ្នា​ ដោយ​រួម​មាន​​ អាវ​ស្បែក​សត្វ​តម្លៃ ២២ ០០០ ដុល្លារ, ខោវប៊យ​តម្លៃ​ ៣ 000 ​ដុល្លារ និង​នាឡិកា​ Seiko តម្លៃ ១២ ៨០០ ដុល្លារ​។

បន្ត​ចុច​អាន៖

​​​​​​​

ប្រភព៖ thenextweb   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី