អាមេរិក​ ​នឹង​លែង​ជា​ទីផ្សារ​ស្មាតហ្វូន​ធំ​បំផុត​ ​ចាប់​ពី​ ​២០១៩

  • 2017-06-09 07:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​តួ​លេខ​ចេញ​ដោយ​គេហទំព័រ​ស្ថិតិ​អន្តរជាតិ​ ​Statista​ ​បាន​ឲ្យ​ដឹង​ថា​ ​អាមេរិក​ ​នឹង​ធ្លាក់​តំណែង​ ​លែង​ជា​ទីផ្សារ​ស្មាតហ្វូន​ធំ​បំផុត​ចាប់​ពី​ឆ្នាំ​ ​២០១៩​ ​នេះ​តទៅ។

តួ​លេខ​ដដែល​បង្ហាញ​ដែរ​ថា​ ​ចិន​ ​នឹង​ក្លាយ​ជា​ទីផ្សារ​ស្មាតហ្វូន​ធំ​ជាង​គេ​ ​ចាប់​ពី​ឆ្នាំ​ ​២០១៩​ ​ហើយ​គិត​ពី​ឆ្នាំ​ ​២០១៣​ ​ដល់​ ​២០១៦​ ​ប្រទេស​មហាអំណាច​កុម្មុយនិស្ត​នៅ​អាស៊ី​នេះ​បាន​ក្ដាប់​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក​ប្រមាណ​ ​៣១%​ ​ខណៈ​អាមេរិក​មាន​ត្រឹម​ ​១៦,៧%។

ឥណ្ឌា​ ​ក៏​ត្រូវ​វាស់​ស្ទង់​ដឹង​ថា​ ​នឹង​ឆក់​យក​តំណែង​ទី​ ​២​ ​ក្នុង​ទីផ្សារ​ស្មាតហ្វូន​នៅ​ឆ្នាំ​ ​២០១៩​ ​ហើយ​អាមេរិក​ ​គឺ​ស្ថិត​នៅ​តំណែង​លេខ​ ​៣​ ​និង​លេខ​ ​៤​ ​បាន​ទៅ​លើ​ប្រទេស​ប្រេស៊ីល​ ​ដែល​មាន​ប្រជាជន​ប្រមាណ​ជាង​ ​២០០​ ​លាន​នាក់៕

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី