កំលោះសង្ហារ៩ រូបអាយុជាង៣០ឆ្នាំតែគ្មានលេចឮដំណឹងរៀបការ
- 2017-06-11 23:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំលោះសង្ហារ៩ រូបអាយុជាង៣០ឆ្នាំតែគ្មានលេចឮដំណឹងរៀបការ
ចន្លោះមិនឃើញ
ចាប់តាំងពីចូលសិល្បៈរហូតមកដល់ពេលនេះកំលោះសង្ហារ៩រូបមាន៖ ញ៉ែម សុគន្ធ សាយ សៀរ៉ា អេឡិច ច័ន្ទត្រា អ៊ុន សិទ្ធា ជា សុវណ្ណារាហ៍ លឹម ជាឡាយ ភឹម តារាវិបុល អេនឌី និងយូ នីស្កូ គឺជាតាជាតារាសម្ដែងដែលមានវ័យ៣០បូកតែមិនទាន់មានដំណឹងចូលរោងការនៅឡើយទេ។
ក្នុងចំណោមកំលោះសង្ហារទាំង៩រូបខាងលើមានមួយចំនួនកំពុងតែមានកេរ្តិ៍ឈ្មោះបោះសំឡេងទាំងខ្សែភាពយន្តភាគ និងខ្នាតធំ តែក៏មានមួយចំនួនមិនឃើញបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តឡើយគឺស្ងាត់ឈឹងតែម្ដង។
តោះទៅតាមដានរឿងរ៉ាវមួយចំនួនទាក់ទងជាមួយតារាសម្ដែងទាំង ៩ រូបជាមួយ Sabay ខាងក្រោមនេះទាំងអស់គ្នា៖
១/ សាយ សៀរ៉ា គឺជាតារាសម្ដែងមួយរូបដែលមិនធ្លាប់លេចឮព័ត៌មានអាស្រូវ ឬរឿងរ៉ាវស្នេហាជាមួយនារីណាម្នាក់ឡើយទាំងក្នុង និងក្រៅសិល្បៈ។ ចំណែកឯរឿងរកគូស្រករវិញមកដល់ពេលនេះលោកមិនដែលបញ្ជាក់ប្រាប់ឡើយថាពេលណា និងគិត។
២/ ទោះបីជា ញ៉ែម សុគន្ធ ចូលប្រឡូកសិល្បៈច្រើនឆ្នាំទៅហើយក្ដី តែមិនធ្លាប់លេចឮព័ត៌មានស្នេហាជាមួយនារីណាម្នាក់នោះទេ។បើសួទាក់ទងរឿងរៀបការវិញលោកថាក្នុងពេលនេះកំពុងតែជាប់រវល់ជាមួយការងារសិល្បៈសុំមិនទាន់គិតពីរឿងនេះ។
៣/ត្រឡប់ទៅតួឯកប្រុសក្នុងរឿង "ប៉ុបពីទៅហូលីវូត " អ៊ុត សិទ្ធា ឯណេះវិញកន្លងមកលោកធ្លាប់និយាយថាចំពោះរឿងរ៉ាវគូស្រករវិញចាំដល់អាយុ៤០ឆ្នាំចាំគិតក៏មិនទាន់ហួសពេលដែរ។ ម្យ៉ាងទៀពេលនេះលោកចង់ទុកពេលវេលានេះរកលុយសិន។
៤/ ចំណែកឯកំលោះសង្ហារកូនកាត់ចិន អេឡិច ច័ន្ទត្រា វិញកន្លងមកធ្លាប់មានទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតជាមួយ ឆៃ លីដាឡែន បានមួយរយៈធំក៏លេចឮដំណឹងថាពួកគេទាំងពីរនាក់បានចែកផ្លូវគ្នាដើររៀងៗខ្លួន។
៥/ ងាកមកចាប់អារម្មណ៍តួឯកប្រុសក្នុងរឿង "មរតកបេះដូង" វិញ ភឹម តារាវិបុល ទោះបីជាមានកេរ្តិ៍បោះសំឡេងក្នុងសិល្បៈក្ដីតែបើនិយាយពីព័ត៌មានស្នេហាវិញមិនធ្លាប់ឮទាល់តែសោះ។ ចំណែកឯព័ត៌មានអាស្រូវវិញរឹតតែគ្មានទៀត។
៦/ វិលទៅកំលោះសង្ហារថ្ពាល់ខួច លឹម ជាឡាយ កន្លងមកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកមេម៉ាយ ចាយរាង កែវ នីសា ។ តែមកដល់ពេលនេះរឿងរ៉ាវស្នេហារវាងពួកគេទាំងពីក៏បានស្ងប់ស្ងាត់ទៅវិញ។
៧/ ក្រឡេកមកមើលតួឯកប្រុសក្នុងរឿង "៣០ថ្ងៃ" ជា សុណ្ណារាហ៍ ឯណេះវិញក៏មិនធ្លាប់លេចឮព័ត៌មានស្នេហាពាក់ព័ន្ធជាមួយនារីណាឡើយ។បើនិយាយទាក់ទងរឿងស្នេហាវិញលោកសុំមិនទាន់គិតព្រោះចង់ទុកពេលវេលាប្រឡូកជាមួយសិល្បៈ។
៨/ទោះបីជាកំលោះសង្ហារអេនឌី ថតរូបសិចស៊ីជាមួយនារីៗដែលមានរូបស្អាតរាប់មិនអស់នៅក្នុងសិល្បៈក៏ដោយ រហូតមកដល់ពេលនេះលោកមិនទាន់មានដំណឹងរៀបការនៅឡើយទេ។
៩/ បើនិយាយពី យូ នីស្កូ វិញមួយរយៈនេះលោកហាក់ស្ងប់ស្ងាត់ពីសិល្បៈទាំងការថតរឿង និងថតក្នុងបទចម្រៀង។ចំណែកឯរឿងស្នេហាវិញស្ងាត់ឈឹងតែម្ដង៕