ម៉ូដែល​រូប​នេះ​តែង​ខ្លួន​ជា​ខ្មោច​អេហ្ស៊ីប​ដើរ​ពេញ​ផ្សារ​ទំនើប

  • 2017-06-09 08:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​ម៉ូដែល កែវ ច័ន្ទសូនីន បាន​តែង​ខ្លួន​ជា​ខ្មោច​អេហ្ស៊ីប​ដើរ​ពេញ​រោងភាពយន្ត​ Major Cineplex by Cellcard ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​អ្នក​ទៅ​​ទស្សនា​ភាពយន្ត។

​​ម៉ូដែល​ដែល​បាន​តែង​ខ្លួន​ជា​ខ្មោច​នោះ​បញ្ជាក់​ថា​ នាង​តែង​ខ្លួន​ជា​ព្រះនាង​ក្នុង​រឿង "The Mummy” ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​កាល​ពី​យប់​មិញ​នេះ។ "The Mummy” ជា​ប្រភេទ​រឿង​បែប​រន្ធត់​ដែល​និយាយ​ពី​ប្រវត្តិ​ខ្មោច Mummy ជំនាន់​អេហ្ស៊ីប ដែល​បាន​ភ្ញាក់​ឡើង​វិញ​មក​អុកឡុក​នៅ​សម័យ​បច្ចេកវិទ្យា។ តួ​សំខាន់ៗ​នៅ​ក្នុង​រឿង​ "The Mummy” មានដូចជា Tom Cruise, Russell Crowe, Annabel Wallis និង Sofia Boutella ជា​ដើម។ "The Mummy” ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​នៅ​គ្រប់​រោងភាពយន្ត​ទំនើបទាំង​អស់​នៅ​កម្ពុជា៕​

តោះ​ទស្សនា​ការ​បកស្រាយ​ពី សូនីន ទាំង​អស់គ្នា៖​​​​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម