កញ្ញាឯកកម្ពុជា ២០១៦ នឹងចូលរួមប្រកួតបវរកញ្ញាផែនដីឆ្នាំ ២០១៧
- 2017-06-09 08:53:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ញាឯកកម្ពុជា ២០១៦ នឹងចូលរួមប្រកួតបវរកញ្ញាផែនដីឆ្នាំ ២០១៧
ចន្លោះមិនឃើញ
កញ្ញាឯកកម្ពុជា ២០១៦ ជយលាភីលេខ២ កញ្ញា អែម គុនថង នឹងត្រូវតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងការប្រកួតបវរកញ្ញាផែនដីឆ្នាំ២០១៧ (Miss Earth 2017) ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន អឹរ៉ាយស៏ អេជេនស៊ី។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានដកស្រង់សម្ដី លោក រ៉ូមៀ លីបូអន, នាយកគ្រប់គ្រង នៃក្រុមហ៊ុន អឹរ៉ាយស៏ អេជេនស៊ី ឲ្យដឹងថា “យើងបានទទួលសិទ្ធជាអ្នកដឹកនាំចាត់ចែងថ្នាក់ជាតិសម្រាប់កម្ពុជា ហើយយើងនឹងបញ្ជូនកញ្ញាឯកដ៏ស្រស់ស្អាតទៅកាន់កម្មវិធីប្រកួតប្រកួតបវរ កញ្ញាផែនដី ២០១៧ (Miss Earth 2017)។
បវរកញ្ញាផែនដី ជាការប្រឡងបវរកញ្ញាមួយ នៃការប្រឡងបវរកញ្ញា ដែលល្បីៗក្នុងពិភពលោក ដែលបានចាប់ផ្តើមកម្មវិធីប្រកួតជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងឆ្នាំ ២០០១។ វាជាព្រឹត្តិការណ៍បរិស្ថានអន្តរជាតិដ៏ល្បី ជាមួយនឹងបេសកកម្មប្រកួតសម្រស់ដែលជាកត្តាមានប្រសិទ្ធភាពដើម្បីជំរុញសកម្មភាពអភិរក្សបរិស្ថាន។
ជាលើកដំបូងនៃការប្រកួតដែលគេឃើញមានកញ្ញាឯកមកពីប្រទេសកម្ពុជា គឺនៅក្នុងឆ្នាំ ២០០៥ ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត កញ្ញា ពេជ្រ សុមាលា ដែលបានទទួលសិទ្ធិពាក់ខ្សែឆៀងតំណាងប្រទេសកម្ពុជា។ វាបានចំណាយពេលជាងដប់ឆ្នាំមកហើយ ក្នុងការដែលត្រូវរៀបចំបញ្ជូនអ្នកប្រកួតម្នាក់ទៀតតំណាងអោយប្រទេស ដើម្បីប្រកួតសម្រស់កិត្យានុភាពនេះ។
ប្រទេសកម្ពុជានឹងត្រូវបានដាក់ជាថ្មីម្តងទៀតនៅលើផែនទី នៃសម្រស់បរិស្ថានស្អាតបំផុតក្នុងពិភពលោក ដែលមាន កញ្ញា អែម គុនថង ដែលក្នុងពេលឆាប់ៗនេះនឹងតំណាងឱ្យប្រទេសជាលើកដំបូងក្នុងរយៈពេលអវត្តមានជាងមួយទសវត្សរ៍កន្លងមក។
កញ្ញា អែម គុនថង ជាតារាបង្ហាញម៉ូត មានវ័យ១៨ឆ្នាំ និងជាសិស្សមកពីរាជធានីភ្នំពេញ។ នាងបានឈ្នះសិទ្ធិដើម្បីតំណាងឱ្យប្រទេសកម្ពុជា ដោយបានជាប់ជយលាភីជាកញ្ញាឯកកម្ពុជាចំណាត់ថ្នាក់លេខ២កាលពីឆ្នាំមុននៅក្នុងកម្មវិធីប្រកួតដ៏ត្រចះត្រចង់ដែលបានធ្វើឡើងនៅសណ្ឋាគារណាហ្គាវើល។
សូមតាមដានសកម្មភាពរបស់នាងទៅកាន់ការប្រកួតបវរកញ្ញាផែនដីឆ្នាំ២០១៧ តាមរយៈ Facebook @cambodiapageantry និង Instagram @misscambodiaorg និង Facebook Page ផ្លូវការរបស់កញ្ញាឯកផែនដីកម្ពុជា តាម @MissEarthCambodiaOfficial។
ចំពោះពត៌មានបន្ថែមអំពីកញ្ញាឯកកម្ពុជា សូមចូលទៅកាន់គេហទំព័រ ដែលមានអាសយដ្ឋាន www.misscambodia.org ។