តោះ! មើល​ទាំង​អស់​គ្នា​ តារា​ថៃ​ណា​ខ្លះ​ឈ្នះ​ពាន​រង្វាន់​ Nine Entertainment Award ឆ្នាំ​នេះ?

  • 2017-06-10 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ដ៏​ធំ​ Nine Entertainment Award ប្រចាំ​ឆ្នាំ​ ២០១៧​ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​អធិកអធម​ នៅ​សាល​មហោស្រព​ Thailand Cultural Center កាលពីថ្ងៃ​ទី​ ០៨​ ខែ មិថុនា កន្លងទៅ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ​ជា​ច្រើន​ចូលរួម។

ដូច​រាល់​ឆ្នាំ​ដែរ​ ពាន​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​ តារា​ជ័យ​លាភី​មាន​ចំនួន​ ១៣​ពាន។ ដោយឡែក​​ឆ្នាំ​ថ្មី​នេះ​ តើតារាឆ្នើមណា​ខ្លះ​មាន​សំណាង​ទទួល​ពាន​ទាំង​នោះ​ ដូចនេះ​សូម​ទស្សនា​ជ័យលាភីខាងក្រោម៖

១. ពាន​រង្វាន់​កិត្តិយស (សំដៅ​លើ​អំពើ​ល្អ​ក្នុង​សង្គម) បាន​ទៅ​លើ​ តារា​សម្ដែង​ Pancake Khemanit

២. ពាន​តារា​ចម្រៀង​ឆ្នើម​ បាន​ទៅលើ​តារាប្រុស Atom

៣. ពាន​រង្វាន់​តារា​សិល្បៈជា​ក្រុម​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ បាន​ទៅ​លើ​ ក្រុម​ ROOM39

៤. ពាន​តារា​សម្ដែង​ប្រុស​ឆ្នើមប្រចាំ​ឆ្នាំ​ បានទៅលើ​ តារា​សម្ដែង​ Ter chantwist

៥. ពាន​រង្វាន់​តារា​សម្ដែង​ស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​ បាន​ទៅលើ​ តារា​សម្ដែង​ Taew Natapohn

៦. ពាន​រង្វាន់​រឿង​ភាគ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ បាន​ទៅ​លើ​រឿង​ “Wai Saeb Saraek Kard” ដែល​សម្ដែង​ដោយ​តារា​ប្រុស​ Lek Teeradetch និង​ តារា​ស្រី Ja Jittapa

៧. ពាន​រង្វាន់​រឿង​កុន​ខ្លី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ បានទៅលើ​រឿង "ពរជ័យ​ពី​លើ​មេឃ"

៨. ពាន​រង្វាន់​បទ​ចម្រៀង​ល្អ​ប្រចាំ​ឆ្នាំ​ បានទៅលើ​បទ "I'm Sorry” ច្រៀង​ដោយ The Rube

៩. ពាន​រង្វាន់​ ពិធីករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ បាន​ទៅលើ​លោក​ Sena Ling Somkiat

១០. ពានរង្វាន់​ ក្រុម​ការងារ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ល្អ​ប្រចាំ​ឆ្នាំ​ បាន​ទៅ​លើ​ ក្រុម​ការងារ​នៃ​ផ្នែក​ Computer Graphics 

១១. ពានរង្វាន់​គ្រួសារ​អ្នក​សិល្បៈ​ប្រចាំ​ឆ្នាំ​ បាន​ទៅ​លើ​ តារា​សម្ដែង​ Pimpaka និង​កូនប្រុស​ Nine Naphat

១២. ពានរង្វាន់​អ្នក​ដឹកនាំ​រឿង​ល្អ​ប្រចាំ​ឆ្នាំ​ បាន​ទៅ​លើ​ អ្នក​ដឹកនាំ​រឿង​ Pongpat Wachirabunjong

១៣. ពាន​រង្វាន់​តារា​មហាជន​ពេញចិត្ត​ បាន​ទៅលើ​ លោក​ Peck Palitchoke

ប្រភព៖ Kapook   ប្រែ​សម្រួល៖ យី សុធារី