គូស្នេហ៍វ័យក្មេងៗ ដែលភ្ជាប់ពាក្យរួចហើយ តែអត់ទាន់ច្បាស់ថ្ងៃចូលរោងការ
- 2017-06-10 02:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍វ័យក្មេងៗ ដែលភ្ជាប់ពាក្យរួចហើយ តែអត់ទាន់ច្បាស់ថ្ងៃចូលរោងការ
ចន្លោះមិនឃើញ
បើគិតមកដល់ពេលនេះគូស្នេហ៍វ័យក្មេង២គូក្នុងសិល្បៈភ្ជាប់ពាក្យបានមួយឆ្នាំទៅហើយតែនៅមិនទាន់ច្បាស់ថ្ងៃចូលរោងការថ្ងៃណានៅឡើយទេ។ តើគូស្នេហ៍ទាំងពីរគូមានអ្នកណាខ្លះ?
ថ្ងៃនេះ Sabay សូមធ្វើការបង្ហាញជូនគូស្នេហ៍វ័យក្មេងទាំងពីរដែលកំពុងតែមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្នមាន ខេង រតនៈ ហៅ នាយ ព្រែក និងកូនស្រីតាវ៉ិចទ័ កញ្ញា នីឡា ។
១/ នាយ ព្រែក បានភ្ជាប់ពាក្យកាលពីថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០១៦ ជាមួយ ជា ស្រីតី ជាកូនអ្នកខេត្តកំពង់ចាម មកដល់ពេលនេះបានជិតមួយឆ្នាំហើយនៅសល់តែប៉ុន្មានខែទៀតទេ។ តែបើនិយាយពីថ្ងៃ ចូលរោងជ័យនាយធ្លាប់លើកឡើងថា ចង់ទុកពេលវេលារកលុយសិន។
“បាទបងរឿងរៀបការខ្ញុំអត់ទាន់សម្រេចថាថ្ងៃណានោះទេ ព្រោះពេលនេះពួកយើងទាំងពីរនាក់ជាប់រវល់ជាមួយការងារខ្លាំងណាស់បង ណាមួយពួកខ្ញុំចង់មើលចិត្តគ្នាឲ្យបានយូរបន្តិចសិនចាំចូលរោងការបងក៏មិនហួសពេលដែរ'។ នាយ ព្រែក ថ្លែងបញ្ជាក់។
២/ ចំណែកឯកញ្ញា នីឡា បានភ្ជាប់ពាក្យកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅជាមួយ ផន រង្សី កូនម្ចាស់ផលិតកម្ម ភី សុគន្ធធី គិតមកដល់ពេលនេះបាន១ឆ្នាំហើយកន្លងមក នីឡា ធ្លាប់និយាយថាចំពោះរឿងរៀបការវិញនាង និងក្រុមគ្រួសារអត់ទាន់បានកំណត់ថ្ងៃច្បាស់លាស់ទេព្រោះ គ្រួសារទាំងសងខាងជាប់រវល់ការងាររកស៊ីរៀងខ្លួន។
“ ចាសបងរឿងរៀបការថ្ងៃណាអត់ដឹងទេបង ព្រោះពេលនេះពួកខ្ញុំត្រូវការស្វែងយល់ពីចិត្តគ្នាបន្ថែមទៀតមុនឈានដល់ថ្ងៃចូលរោងការ"។ នីឡា បន្ថែម៕
ចុចអាន៖ រឿងរ៉ាវពាក់ព័ន្ធ នីឡា និងគូដណ្ដឹង
ចុចអាន៖រឿងរ៉ាវពាក់ព័ន្ធ នាយ ព្រែក និងគូដណ្ដឹង