ដើម្បី​កូន ភិន សុដាលីស ១​ថ្ងៃ​ៗ​​នាង​ប្រឹង​សម្បើម​ណាស់!

  • 2017-06-10 03:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សម្រាល​​កូន​រួច​មក​ ភិន សុដាលីស ប្រឹង​​ចេញ​ថត​ខ្សែ​​​ភាព​យន្ត​ភាគ​ និង​ខ្នាត​ធំ​ជា​​បន្ត​បន្ទាប់​រហូត​ធ្វើ​ឲ្យ​នាង​មាន​ពេល​វេលា​តិច​តួច​បំផុត​នៅ​ជាមួយ​កូន​ស្រី​។

តួ​ឯក​ស្រី​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" បាន​ប្រាប់​ Sabay ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​បាន​ជួប​មុខ​កូន​ស្រី​ជា​ទី​ស្រឡាញ់​បាន​តិច​ម៉ោង​ណាស់​ ព្រោះ​​ចេញ​ថត​រឿង​ស្ទើរ​រក​ពេល​សម្រាក​​គ្មាន​ ចំណែក​ឯ​ពេល​វេលា​ជួប​វិញ​ក៏​មិន​ទៀង​ទាត់​ដែរ​​​ព្រោះ​នាង​ជា​តារា​សម្ដែង​​ជូន​ប៉ះ​ប្លង់​ថត​ពេល​​ថ្ងៃ​ជូន​​​ប្លង់​ថត​ពេល​យប់​​។

“និយាយ​ទៅ​អត់​ទៀង​ ពេល​ខ្លះ​ក្នុង​១​ថ្ងៃ​បាន​ជួប​មុខ​កូន​ ៥ ទៅ​៦ ម៉ោង​ដែរ​។ ជូន​កាល​ខ្ញុំ​មក​ពី​ថត​​រឿង​ពាក់​កណ្ដាល​យប់​អញ្ចឹង​មក​ដល់​ផ្ទះ​កូន​គេង​លក់​បាត់​អត់​ហ៊ាន​ដាស់​ទេ​​ទុក​ឲ្យ​គាត់​គេង ទោះ​បី​ខ្ញុំ​​នឹក​គាត់​ប៉ុណ្ណា​ក៏​ដោយ​" ។ ដាលីស លើក​ឡើង​ដូច្នេះ​។

ដាលីស ​បន្ថែម​ថា តែ​បើ​ថ្ងៃ​ណា​មាន​ពេល​ទំនេរ​ពេញ​មួយ​១​ថ្ងៃ​វិញ​នាង​គ្មាន​ទៅ​ណា​ឆ្ងាយ​ពី​កូន​ស្រី​ឡើយ​គឺ​នៅ​ក្បែរ​កូន​ និង​ប្រលែង​លេង​ជាមួយ​កូន​​ជា​និច្ច​៕​​​​​

ចុចអាន​៖​រឿង​រ៉ាវ​ពាក់​​ព័ន្ធ​ ភីន សុដាលីស

ចុចអាន៖ជុំវិញតារាជិត

ចុចអាន៖ បញ្ហាតារាជាតិ

​​​​

អត្ថបទ៖ ឆុង ស៊ីណាន