តោះ ស្វែងយល់ពីពាក្យ Jailbreak, Tweak និង Source បើអ្នកកំពុងប្រើ iPhone
- 2017-06-10 04:02:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ ស្វែងយល់ពីពាក្យ Jailbreak, Tweak និង Source បើអ្នកកំពុងប្រើ iPhone
ចន្លោះមិនឃើញ
បើអ្នកជាមនុស្សម្នាក់ដែលកំពុងប្រើប្រាស់ស្មាតហ្វូន iPhone អ្នកប្រាកដជាធ្លាប់ឮនូវពាក្យបច្ចេកទេសជាច្រើន ដែលគេរមែងនិយាយនៅទីសាធារណៈ។ ដោយឡែកថ្ងៃនេះ Sabay ក៏មានពាក្យចំនួន ៣ រួមមាន Jailbreak, Tweak និង Source មកបកស្រាយប្រាប់អ្នកទាំងអស់គ្នា ពីមុខងារប្រើប្រាស់ និងអត្ថន័យរបស់វាដែរ។
Jailbreak
ពាក្យ Jailbreak សំដៅទៅការជ្រៀតចូល System ឫនិយមហៅថា ហែកគុក នៅលើឧបករណ៍ iOS រួមមាន iPhone/ iPad/ iPod Touch តាមរយៈកម្មវិធីណាមួយដែលពួក Hacker បានចេញឲ្យប្រើប្រាស់។ ក្រោយពេល Jailbreak រួច យើងអាចទទួលបានកម្មវិធីមួយមានឈ្មោះថា Cydia ដោយមនុស្សភាគច្រើន ហៅវាថាជា App Store ទី ២ ប៉ុន្តែមានកម្មវិធីប្រើប្រាស់ច្រើនជាង ខណៈកម្មវិធីទាំងនោះ សុទ្ធសឹងតែ Apple ហាមប្រាមមិនឲ្យប្រើប្រាស់បានឡើយ បើអ្នកពុំ Jailbreak។
បច្ចុប្បន្នកំណែ iOS 10.2 ជាជំនាន់ចុងក្រោយបង្អស់ ដែលអាចធ្វើការ Jailbreak បាន ហើយយើងប្រើកម្មវិធី Yalu102 ប៉ុន្តែគួរឲ្យសោកស្ដាយសម្រាប់ iPhone 7 ពុំដំណើរការ ការ Jailbreak នេះឡើយ។
Source
Source ឫហៅបានថា ប្រភពនៃកម្មវិធីដែលមានផ្ទុកនៅក្នុង Cydia ក្រោយពេល Jailbreak រួច។ ក្នុង Source នីមួយៗ ផ្ដុំទៅដោយ Tweak, Theme និងកម្មវិធីសម្រាប់ Hack ហ្គេមជាដើម។ អ្នកអាចបញ្ចូលឫបន្ថែម Source ទៅកាន់ Cydia បាន លុះត្រាតែអ្នកស្គាល់អាសយដ្ឋាននៃ Source នោះ ប៉ុន្តែត្រូវដឹង Source មួយចំនួន ក៏អាចបង្កជាបញ្ហាសម្រាប់ iPhone បានដែរ។
ឧទាហរណ៍នៃ Source
Tweak
តើអ្នកធ្លាប់ឃើញស្មាតហ្វូន iPhone ក្រោយពេល Jailbreak រួច គេលេងស្ដាយ Control Center ឫត្រង់ទីតាំងសេវាទេ? នោះមកពីគេដំឡើង Tweak ដែលជារួម Tweak អាចផ្លាស់ប្ដូរបែបបទនៃមុខងារសំខាន់ៗរបស់ iPhone ឲ្យខុសពីដំបូង ហើយយើងអាចបញ្ចូលបន្ថែមនូវមុខងារពិសេសៗដូចជា ទាមទារ Passcode ឫក្រយៅដៃមុនបើកចូលកម្មវិធីណាមួយ និងពេលអូសបង្វិលផ្ទាំង Homescreen វាមានភាពរស់រវើកអ៊ីចឹងជាដើម៕
ឧទាហរណ៍នៃ Tweak
ចុចអានបន្ត ៖