ពែកមី សរុប​តួលេខ​បច្ច័យ​ចូល​​បុណ្យ​សព អ៊ិត សេដ្ឋា ដែល​មាន​ចំនួន​ច្រើន​ម៉ឺន​ដុល្លារ​អាមេរិក

  • 2017-06-10 05:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​​នាយ​ ពែក មី បាន​បង្ហោះ​​សា​នៅ​លើ​ហ្វេស​ប៊ុក​និយាយ​អំពី​ថវិកា​​សរុប​​ ទទួល​បាន​ពី​ការ​ចូល​រួម​បុណ្យ​សព​លោក​ អ៊ិត សេដ្ឋា កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

បង​ប្រុស​នាយ​គ្រឿន​ រូប​នេះ​បាន​បញ្ជាក់​ ថវិកា​ទទួល​បាន​ពី​បុណ្យ​៧​ថ្ងៃ​ និង​ការ​​ចូល​បុណ្យ​តាម​រយៈ​ទូរស័ព្ទ​លោក​ផ្ទាល់​​សរុប​ទាំង​អស់​បាន​ ៧៩​៧៧០​ ដុល្លារ​អាមេរិក​។

"សរុប​ថវិកា​បុណ្យ​៧​ថ្ងៃ​បង​អ៊ិត​សេដ្ឋា ​ទាំង​ទទួល​បាន​ក្នុង​រោង​បុណ្យ​ និង​ការ​ចូល​បុណ្យ​តាម​រយៈ​ទូរស័ព្ទ​ខ្ញុំ​ផ្ទាល់​បាន​ចំនួន​១៧​៣៥០ដុល្លារ​បូក​ទាំង​ថវិកា​ប្រគល់​ជូន​លើ​មុន​ចំនួន​៦២៤២០​ដុល្លារ​អា​មេរិក​ គឺ​មាន​ចំនួន​សរុប​ទាំង​ពីរ​លើក​ស្មើ​នឹង​ ៧៩៧៧០ ដុល្លារ​អាមេរិក​" ។ នេះ​បើ​តាម​នាយ ពែកមី បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​៕

អត្ថបទ៖ ឆុង ស៊ីណាន