Galaxy Note 8 នឹង​បំពាក់​ឈីប​ថ្មី​ល្បឿន​លឿន​ជាង​ Galaxy S8 ទៅ​ទៀត​

  • 2017-06-11 02:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​របាយការណ៍​ថ្មី​មួយ​បាន​ចុះផ្សាយ​ស្មាតហ្វូន​ម៉ូដែល​ Galaxy Note 8 ល្បី​ត្រៀម​ប្រកាស​បង្ហាញ​នា​ខែ​សីហា​ខាង​មុខ ហើយ​ត្រៀម​​បំពាក់​ឈីប​ជំនាន់​ក្រោយ​មួយ​ទៀត​ Snapdragon 836 មាន​ល្បឿន CPU អតិបរមា​ 2.5GHz លឿន​ជាង​ជំនាន់​ Snapdragon 835 របស់​ S8 និង​ 821 ដែល​បំពាក់​លើ​ Galaxy Note 7 ។ ទៀត​សោត​ទាំង​ល្បឿន​ GPU អាច​រត់​បាន​នៅ​កម្រិត 740MHz ។​

ឈីប​​ Snapdragon 836 ក៏​ត្រូវ​បាន​គេ​រំពឹង​ នឹង​លេចចេញ​ព្រម​គ្នា​ជាមួយ​ស្មាតហ្វូន​ V30 របស់​ក្រុមហ៊ុន​ LG និង​ម៉ូដែល​ Pixel ជំនាន់​ក្រោយ​របស់​ Google ។​ យ៉ាងណាមិញ​សម្រាប់​ព័ត៌មាន​ដែល​ថា​ Note 8 នឹង​មាន​ភ្ជាប់​ប្រព័ន្ធ​ស្កេន​ក្រយៅដៃ​នៅ​ក្រោម​អេក្រង់ ត្រូវ​បាន​គេ​លើក​ឡើង​មិន​អាច​ទៅ​រួច​ឡើយ ដោយ​ទំនង​មាន​តែ​រក្សា​មុខមាត់​នៅ​ខ្នង​ក្រោយ​ដូច​ត្រកូល​ S8 ដដែល​៕

អាន​បន្ត៖

- Galaxy Note 8​ ​នឹង​មាន​ប្រព័ន្ធ​ទឹក​បញ្ចុះ​កម្ដៅ

- ខ្លះ​ៗ​ ​ពី​បច្ចេកវិទ្យា​អាច​មាន​លើ​ ​Galaxy Note 8

- ឡូយ​កប់​ ​Galaxy Note 8​ ​អាច​មាន​ ​RAM​ ​៦ GB​ ​អេក្រង់​ ​4K

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម