​ពាក់​អាវ​ Barcelona នៅ​អារ៉ាប៊ី​អាច​ជាប់​គុក​១៥​ឆ្នាំ​ដោយ​សារ​មូលហេតុ​នេះ​

  • 2017-06-11 03:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​ណា​ដែល​ពាក់​អាវ​ Barcelona មាន​ឡូហ្គោ​ Qatar Airways នៅ​លើ​អាវ​អាច​ពិន័យ​ជា​ប្រាក់​ ១២០០០០​ផោន​ និង​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

មូលហេតុ​នៃ​ការ​ពិន័យ​យ៉ាង​ច្រើន​សន្ធឹក​​ដោយ​សារ​តែ ក្រុម​ប្រទេស​នៅ​តំបន់​អារ៉ាប់​បាន​ចោទ​កាតារ​ថា​លួច​គាំទ្រ​ពួក​​ភេរវជន​ ​ដូច្នេះ​ហើយ​ទើប​ អារ៉ាប៊ីសាអ៊ូឌីត​បាន​ដាក់​ក្រុមហ៊ុន​កាតារ​មួយ​ចំនួន​ចូល​ក្នុង​បញ្ជី​ខ្មៅ​ ក្នុង​នោះ​អាវ​ Barca ដែល​មាន​ឡូហ្គោ​ Qatar Airways ដែល​ជា​ក្រុម​ហ៊ុន​ប្រទេស​កាតារ​ក៏​ជាប់​បម្រាម​ដូចគ្នា។

Barcelona ត្រូវ​​ឧបត្ថម្ភ​ដោយ​ Qatar Airways រយៈពេល​៤​រដូវ​កាល​ចុង​ក្រោយ​ប៉ុន្តែ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​គ្មាន​ទៀត​ទេ​ឡូហ្គោ​អាកាសចរណ៍​កាតារ​នៅ​លើ​អាវ​ដោយសារ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​បាន​ព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន​ថ្មី​មក​ពី​ជប៉ុន​ឈ្មោះ​ថា Rakuten៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន