«​ស្រលាញ់​កូន​មិន​ឲ្យ​ដឹង​ចិត្ត​» Dj Nana ថា​ឪពុក​ស្រុក​យើង​ភាគច្រើន​គឺ​អីចឹង

  • 2017-06-12 03:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«​ក្នុង​ស​ង្គ​ម​ខ្មែរ​ភាគច្រើន​ឪពុក​មិនសូវ​ស្និទ្ធស្នាល​ជាមួយ​កូន​ទេ ព្រោះ​លោក​ច្រើន​ស្រលាញ់​​កូន​មិន​ឲ្យ​ដឹងចិត្ត​» នេះ​ជា​ការលើកឡើង​របស់​កញ្ញា នាង សុ​វ៉ាត​នា ហៅ Dj Nana ពិធីករ​ពូកែ​វោហារ ដែល​បច្ចុប្បន្ន​ក៏​ជា​ផលិត​ករ​កម្មវិធី​វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក​ដ៏ ពេញ​​និ​យម​​មួយ​ដែល​តែងតែ​និយាយ​ពី​បញ្ហា​ទំ​នាក​ទំ​នង​ស​ង្គ​ម និង​គ្រួសារ។

​កញ្ញា​បន្តថា​៖ «​ពេល​ខ្លះ​ទោះជា​លោក​ឪពុក​បារម្ភ​និង យកចិត្តទុកដាក់​ចំពោះ​កូន​យ៉ាងណាក៏ដោយ​ក៏​មិនសូវ​បង្ហាញ​ចេញ​ឲ្យ​កូន​ដឹង​ដែរ។​ នេះ​ជា​ទម្លាប់​ទៅហើយ​​ឪពុក​​ត្រូវ​គេ​ចាត់ទុកជា​តួ​កាច​ក្នុង​គ្រួសារ បើ​មិន​ដូច្នេះ​ទេ​ខ្លាច​ប្រដៅ​កូន​ទៅ​មិន​ស្តាប់» ​។​

ដោយ​​មិន​​ច្រាន​ចោលថា​ទម្លាប់​បែប​នេះ​ខុស​​ទាំងស្រុងនោះទេ តែ ណាណា យល់​ថា​​​គួរ​កែ​តម្រូវ​ប​ន្តិ​ច​ព្រោះ​ទំ​នាក់​ទំ​នង​ក្នុង​គ្រួសារ​ល្អប្រសើរ​ទៅ​បាន​ដោយ​ការបើក​ទូលាយ​​ចិត្ត និង​និយាយ​គ្នា​ត្រង់​ៗ ។ កញ្ញា​​ក៏​បាន​ផ្តល់​​យោបល់​​ដែរថា ​ទោះ​​ស្ថានភាព​គ្រួសារ​និមួយ​​ៗមិន​ដូចគ្នា​​ តែ​​មានចំនុច​រួម​ខ្លះ​​​ដែល​​​ឪពុក​​គួរ​ធ្វើ​ប្រសិន​​បើ​លោក​ពិត​ជា​​ស្រលាញ់​កូន ដូចជា​៖

  • គួរ​ស្តាប់​ការ​យល់ឃើញ​របស់​កូន​ទោះនោះ​ជាគំ​និ​ត​ក្មេងខ្ចី​ក៏ដោយ
  • គួរ​បញ្ឈ​ប់ទ​ម្លាប់​ស្តីបន្ទោ​សកូន​ពេល​គេ​ធ្វើ​ខុស
  • ពេល​ទំនេរ​ពី​ការងារ ឪពុក​គួរ​ស្ម័គ្រចិត្ត​ធ្វើ​សកម្មភាព​មួយ​ចំ​នួន​ជាមួយ​កូន ដូចជា​លេង​កីឡា ដើរ​កម្សាន្ត​ជុំគ្នា ដើរ​ទិញ​អីវ៉ាន់ ឬ​កំដរ​កូន​មើល​កុន ជាដើម​។​

ក​ញ្ញា​ក៏​សំ​ណូ​ម​ពរ​កូនៗ​ទាំងអស់​ឲ្យ​យល់​ពីទឹកចិត្ត​របស់​ឪពុក​ដូចគ្នា ដោយ​ការ​ចាប់​ផ្តើម​​ផ្លាស់​ប្តូរ​ការគិត​អវិជ្ជមាន​ចំពោះ​ឪពុក និង​​បង្កើ​ត​​ភាពស្និត​ស្នាល​ជាមួយលោក​ ដូចជា៖​

  • ត្រូវ​ជឿជាក់ថា​ឪពុក​ជា​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​ជាទី​បំផុត ដូច្នេះ​រាល់ទ​ង្វើ​ដែល​គាត់​ធ្វើ ឬ​និយាយ​គឺ​ដើម្បី​ឲ្យ​កូនល្អ​
  • កូន​គួរ​​ជា​អ្នក​ចាប់ផ្តើម​សកម្មភាព​មុន ដូចជា​បបួល​លោក​ដើរ​កម្សាន្ត​ជុំគ្នា ចាប់ដៃ​លោក​មុន ញញឹម និង​និយាយ​ទៅកាន់​លោក​មុន
  • ជូន​អំណោយ​ឪពុក រាល់​កម្មវិធី​ពិសេស​ផ្សេងៗ អាច​ជា​ថ្ងៃ​ខួប​កំណើត​លោក រដូវ​បុណ្យ​ទាន​​ផ្សេងៗ ឬ​ថ្ងៃ​ទិវា​រំលឹកគុណ​ឪពុក​។​ ​

អត្ថបទ៖ លីដា