កៅ​ សីហា ប្រតិកម្ម​នឹងឈុត​ប្រពៃណី​កម្ពុជា បែរ​ជា​ច្នៃ​ដោយ​ជនជាតិ​ថៃ

  • 2017-06-11 14:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី MISTER NATIONAL UNIVERS កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​នៅ​លើ​បណ្ដាញ​សង្គម​បន្ទាប់​ពី​កម្មវិធី​នេះ​បាន​បង្កើត​កំហុស​ជា​ច្រើន​ទាំង​អក្ខរាវិរុទ្ធ​និង​សំលៀក​បំពាក់​របស់​បេក្ខភាព​កម្ពុជា​ចូលរួម​ ពេល​នេះ​អ្នក​ដឹក​នាំ​សម្ដែង​របស់​ផលិតកម្ម​ ហង្សមាស​ក៏​ចេញ​ប្រតិកម្ម​ធ្ងន់​ៗ​ដែរ។

លោក​ កៅ សីហា​បាន​បញ្ចេញ​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា វា​ជា​ការ​រៀប​ចំ​របស់​ជនជាតិថៃ​អោយ​បេក្ខភាព​ខ្មែរ ហើយ​របស់​របរ​គ្រង​លម្អ​លើ​បេក្ខភាព​នេះ ក៏​ជា​ការ​បង្កើត​ឡើង​ដោយ​ជនជាតិ​ថៃ​ដែរ​។ និយាយ​រួម​បេក្ខភាព​ទៅ​តែ​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​ចាត់​វិធានការ​ក្ដៅ​ទៅ​លើ​ក្រុមហ៊ុន​ដែល​នាំ​បេក្ខភាព​ទៅ​ប្រកួត​នេះ​ផង​ដែរ​មិន​មែន​ចេញ​មក​ទាំង​បញ្ច្រាស​ទិស​បែប​នេះ​ទេ។

បន្ទាប់​ពី​ប្រតិកម្ម​ធ្ងន់​ៗពី​មហាជន​បេក្ខភាព​កម្ពុជា​ដែល​បាន​ចូល​ប្រកួត​​ផ្ទាល់​ក៏​បាន​ចេញ​មុខ​សុំទោស​ជា​សាធារណការ​លើ​បណ្ដាញ​សង្គម​របស់​លោក​ផង​ដែរ៕​​​​

អត្ថបទ៖ Samedy

អត្ថបទថ្មី