ស្លុត​ចិត្ត! ពេល​ដឹង​អ្នក​គ្រូ កាន់ សុវណ្ណនី ធ្លាក់​ដល់​សភាព​បែប​នេះ

  • 2017-06-11 15:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះបន្តិច​គណនី ហ្វេស​ប៊ុក​ Sokmean Alexadra បាន​ឲ្យ​ដឹង​តាមរយៈ​សារ​មួយ​ថា អ្នក​គ្រូ​សិល្បៈ​ កាន់ សុណ្ណនី ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ស្គាល់​ថាជា​តួ​ ម៉ែ​ ​ផាន់ ក្នុង​រឿង​ទុំទាវ​ បាន​រង​គ្រោះ​ថ្នាក់​ជា​ទម្ងន់​ និង​កំពុង​សម្រាក​នៅ​មន្ទីពេទ្យ។

ក្នុង​នោះ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ថា សិល្បការនី​ជើង​ចាស់​ខាង​លើ​រង​គ្រោះ​ថ្នាក់​អ្វី និង​មាន​សភាព​ធ្ងន់​ធ្ងរ​ប៉ុណ្ណាទេ តែ​លោក​បាន​ភ្ជាប់​ជា​មួយ​សារ​ខ្លី​ថា សង្ឃឹមថាជួយគាត់ឲ្យច្រើន៕

ព័ត៌​បន្ថែម​ជុំ​វិញ​អ្នក​ស្រី កាន់ សុវណ្ណនី sabay នឹង​រាយការណ៍​ជា​បន្ត​បន្ទាប់

អត្ថបទ៖ សុខណា