មិនគួរជឿ ភីហ្សា ប្រវែងជាង ២គីឡូម៉ែត្រ បំបែកឯកត្តកម្មពិភពលោក

  • 2017-06-12 01:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ចុងភៅ​ជនជាតិ​អាមេរិក​ម្នាក់​បាន​ផ្ដួច​ផ្ដើម​ធ្វើ​នំ​ភីហ្សា​ប្រវែង​ដល់​ទៅ ២,១៣​គីឡូម៉ែត្រ​នៅ​វាល​មួយ​ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក Guinness World Record ​ក្រោម​ពាន​ឈ្មោះ​​ថា ភីហ្សា​វែង​បំផុត​ក្នុង​លោក។

ភីហ្សា​ដ៏​វែង​គ្មាន​ពីរ​នេះ​ បាន​បំបែក​​ឯកត្តកម្ម​ពិភព​លោក​​ដោយ​ជោគជ័យ ​គឺ​បាន​យក​ឈ្នះ​ភីហ្សា​​របស់ ​ទីក្រុង​ណាប៉ូលី ប្រទេស​អ៊ីតាលី​ ដែល​ធ្វើ​កាល​ពី​ឆ្នាំ​មុន​​ប្រវែង ១,៩៣​គីឡូម៉ែត្រ។

ការ​ធ្វើ​ភីហ្សា​នេះ ​គឺ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​​របស់ Auto Club Speedway របស់​រដ្ឋ​កាលីហ្វញា៉ា ដោយ​យក​មក​មាន​ទាំង​ឡ​ដុត​នំ​ផង។

ភីហ្សា​ខាង​លើ​មាន​​ទម្ងន់ ៧ ៨០៨​គីឡូក្រាម ប្រើ​ម្សៅ​អស់ ៣ ៦៣២​គីឡូ ឈីស ១ ៦៣៤​គីឡូ និង​ Salsa ២ ៥៤២​គីឡូក្រាម៕

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ