ខ្សែ​បម្រើ ​អាហ្វហ្គានីស្ថាន ដែល​ជួប​កម្ពុជា​ស្អែក Arsenal ក៏​ចង់​បាន​ដែរ

  • 2017-06-12 11:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ការ​រាយការណ៍​ពី​ភ្នាក់​ងារ​របស់​ Arsenal ឲ្យ​ដឹង​ថា ក្លឹប​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​មួយ​នេះ​កំពុង​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​​ជម្រើស​ជាតិ អាហ្វហ្គានីស្ថាន Nadiem Amiri ដែល​កីឡាករ​រូប​នេះ​ក៏​បាន​មក​ចូល​រួម​លេង​តទល់​ជា​មួយ​កម្ពុជា​ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 ។

​ស្ថិត​ក្នុង​វ័យ ២០ ឆ្នាំ​​ Nadiem Amiri ​បង្ហាញ​ខ្លួន​បាន​ចំនួន ៣២​លើក​ឲ្យ Hoffenheim នៅ​លីគ​កំពូល​អាល្លឺម៉ង់ ​​​Bundesliga ដោយ​​​រក​បាន ២​គ្រាប់​ និង​​​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​បាន​ ៤​លើក។ ​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​​ក៏​ត្រូវ​បាន​ក្លឹប​​ ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​មាន​ការ​ចាប់​អារម្មណ៍។

​ប្រភព​ពី​កាសែត​របស់​អ៊ីតាលី​បញ្ជាក់​ថា ​Arsenal ពិត​ជា​ចង់បាន​ខ្សែ​បម្រើ​រូប​នេះ​មែន។ ប៉ុន្តែ​ភាព​ជាក់​ស្ដែង​របស់​កាំភ្លើង​ធំ​​ក្នុង​ការ​ទទួល​បាន​ខ្សែ​បម្រើ​រូប​នេះ​នៅ​មិន​ទាន់​ប្រាកដ​ បន្ទាប់​ពី​មាន​​​​ការ​ប្រជែង​ទិញ​របស់​​​​ក្លឹប​ធំ​ៗ​​ពីរ​នៅ​អាល្លឺម៉ង់​ដូច​គ្នា​ដូច​ជា RB Leipzig និង Borussia Monchengladbach។

​​​ ​​​ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ អាហ្វហ្គានីស្ថាន​ Nadiem Amiri នៅ​សល់​កុង​ត្រា​ចំនួន ១២ ខែ​ទៀត​ជា​មួយ Hoffenheim ៕

ប្រភព៖ Express   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​