អ្នកប្រើ OnePlus 2 គ្មាន​វាសនាបានប្រើ Android 7.0 Nougat ទេ

  • ច័ន្ទ, 12 មិថុនា 2017 11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងសេចក្ដីថ្លែង​ការណ៍មួយ OnePlus បាន​បញ្ជាក់​ថា​​ស្មាតហ្វូន​ម៉ូដែល OnePlus 2 របស់​ខ្លួននឹងមិនអាចទទួលបានការអាប់ដេតដំឡើងប្រព័ន្ធប្រព័ន្ធប្រតិបត្តិការ Android Nougat 7.0 នោះ​ទេ។

ក្រុមហ៊ុនចិនខាងលើលើកឡើងពីមូលហេតុថា ៖ "នៅពេលដែលយើងបង្កើត OnePlus 2 គឺយើងមិនមានក្រុម Infrastructure នៃ Software ដូចដែលមានពេលនេះ"។ យ៉ាងណាក្ដីចំពោះ OnePlus 3 និង 3T ជាស៊េរីថ្មីអាច​ដំឡើង Android Nougat បាន ហើយថ្ងៃអនាគតអាចនឹងទទួលបានការអាប់ដេតឡើងទៅ Android O ទៀត​ផង។

រំលឹកដែរថា OnePlus នឹងប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី OnePlus 5 ជាផ្លូវការក្នុងថ្ងៃទី២០ ខែមិថុនាខាងមុខ​ ដែលមានបំពាក់ដោយកាមេរ៉ាភ្លោះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង