កម្សត់​...ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ សួន​ សាន​ ​ទទួល​មរណភាព​​ គ្រួសារ​គ្មាន​ សូម្បីលុយ​ទិញ​ក្ដារមឈូស!

  • 2017-06-13 02:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​តា​ សួន​ សាន​ ជា​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​បាន​ទទួល​មរណភាព​ហើយ​​នៅ​វេលា​ម៉ោង​១២​យប់​​ថ្ងៃ​អាទិត្យ​ ឈាន​ចូល​ថ្ងៃ​ច័ន្ទ​​​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​។ រឿង​ដែល​គួរ​ឲ្យ​សង្វេគ​នោះ គឺ​មរណភាព​របស់​អ្នក​ចម្រៀង​ចាប៉ី​ដែល​ធ្លាប់​តំណាង​ជាតិ​ជា​ច្រើន​លើក​ទៅ​លេង​នៅ​បរទេស​នោះ គ្រួសារ​មិន​មាន​លទ្ធភាព​ សូម្បី​ប្រាក់​ទិញ​ក្ដាម​មឈូស​ដើម្បី​តម្កល់​សព។

​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ សួន​ សាន​ ​បាន​បាត់​បង់​ជីវិត​ដោយ​រោគ​ពារ​ ពេល​នេះ​សព​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​។ ប៉ុន្តែ​ក្រុម​គ្រួសារ​គ្មាន​ថវិកា​ធ្វើ​បុណ្យ​ និង​ទិញ​ក្ដាម​មឈូស​ឡើយ​។

ប្រពន្ធ​លោក​តា សួន​ សាន​ អំពាវ​នាវ​លាយ​លំ​ជា​មួយ​ទឹក​ភ្នែក​សូម​ឲ្យ​សប្បុរស​ជន​មេត្តា​ជួយ​​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​កំពុង​តែ​ខ្វះ​ខាត​ថវិកា​ធ្វើ​បុណ្យ​ឲ្យ​ប្ដី​​​។ អាស្រ័យ​ដូច​ហេតុ​នេះ​ សូម​សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​មេត្តា​ជួយ​ក្រុម​គ្រួសារ​ចាប៉ី​ដង​វែង​ សួន​ សាន​ ផង​៕

អត្ថបទ៖ ឆុង ស៊ីណាន