អាំង​ សំអាត​ ពេល​ប៉ះ​បរទេស​ម្ដងៗ​វ៉ៃ​ដាច់​ដៃ​ចោល

  • 2017-06-13 04:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដែល​ធ្លាប់​ប្រកួត​ជាង​ ១០​ឆ្នាំ​មក​ហើយ​ អាំង​ សំអាត​ ថា​ពេល​ប៉ះ​ខ្មែរ​គ្នា​ឯង​ប្រកួត​មិន​សូវ​ប៉ុន្មាន​ទេ​ តែ​បើ​ប្រកួត​ជា​មួយ​បរទេស​វិញ​វ៉ៃ​ដាច់​ដៃ​ និង​ទាត់​ដៃ​ជើង​ចោល​ព្រោះ​ចង់​ឈ្នះ។​

កីឡាករ អាំង សំអាត ក្រហម

កីឡាករ​ អាំង​​ សំអាត​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ពេល​លឺ​គ្រូ​របស់​ខ្លួន​ប្រាប់​ថា​នឹង​ត្រូវ​ឡើង​ប្រកួត​ជា​កីឡាករ​បរទេស​ គេ​សប្បាយ​ចិត្ត​ខ្លាំង​ ហើយ​ទោះ​ជា​មាន​ការងារ​រវល់​យ៉ាង​ណា​ក៏​ដោយ​ ក៏​ផ្អាក​សិន​ឆ្លៀត​មក​ហ្វឹកហាត់​ដើម្បី​ប្រកួត​នោះ​ដែរ។​ បើ​និយាយ​ទៅ​វា​ខុស​ពី​ការ​ប្រកួត​ជា​ខ្មែរ​គ្នា​ឯង​ ហ្វឹកហាត់​ល្មមៗ​និង​ប្រកួត​មិន​ជា​អស់​ប៉ុន្មាន​ទេ។​

ជើង​ខ្លាំង​វ័យ៣០ឆ្នាំ​ រូប​នេះ​បន្ត​ថា​ ហេតុផល​ដែល​ពេល​ប៉ះ​បរទេស​ហើយ​វ៉ៃ​ខ្លាំង​ដូច​នេះ ​ព្រោះ​មិន​ចង់​ចាញ់​គេ​នោះ​ឡើយ​ អាច​ថា​ចង់​រក្សា​ស្ថិតិ​ឈ្នះ​ឲ្យ​បាន​ច្រើន​ រួម​និង​ចង់​ឲ្យ​ម្ចាស់​កម្មវិធី​ក៏​ដូច​ជា​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​ពេញ​ចិត្ត​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ ដើម្បី​បាន​ឱកាស​ប្រកួត​ជា​មួយ​បរទេស​ច្រើន​ កាល​ណា​ប៉ះ​បរទេស​ច្រើន​ក៏​បាន​តម្លៃ​ខ្លួន​និង​ប្រាក់​ចំណូល​ច្រើន​តាម​និង​ដែរ។​

ដៃគូ អាំង សំអាត ត្រូវអាជ្ញាកណ្ដាលរាប់
កីឡាករ អាំង សំអាត ក្រហម

និយាយ​បណ្ដើរ​សើច​បណ្ដើរ​ សំអាត ​ប្រាប់​ទៀត​ថា​ តែ​មួយ​រយៈ​ធំ​នេះ​ហាក់​ដូច​ជា​ស្ងាត់​ការ​ប្រកួត​បន្តិច​ កីឡាករ​រូប​នេះ​​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​ អាច​ថា​ចាប់​គូ​មិន​បាន​ឬ​ខាង​ប៉ុស្តិ៍​គេ​មិន​ជ្រើស​យក​វ៉ៃ​ ប៉ុន្តែ​គេ​នៅ​តែ​ខំប្រឹង​ហាត់​និង​ស្វាគមន​ការ​ឡើង​សង្វៀន​ជា​និច្ច។​

អាំង​ សំអាត​ ជា​កូន​សិស្ស​លោក​គ្រូ​ មាស​ សុខគ្រី​ មក​ពី​ក្លឹប​តាព្រហ្មមានជ័យ​ បច្ចុប្បន្ន​គេ​ប្រកួត​ប្រចាំ​ទម្ងន់​ ៥៤​គីឡូក្រាម​ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ឈ្នះ​ពិន្ទុ​ជើង​ខ្លាំង​មក​ថៃ​នៅ​សង្វៀន​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​