មាន់គកប្រើគ្នាតែ១០នាក់ដើម្បីយកឈ្នះតោកំណាចក្នុងប្រកួតមិត្តភាព
- 2017-06-14 00:25:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន់គកប្រើគ្នាតែ១០នាក់ដើម្បីយកឈ្នះតោកំណាចក្នុងប្រកួតមិត្តភាព
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះជម្រើសជាតិអង់គ្លេស ៣-២ ក្នុងប្រកួតមិត្តភាពអន្តរជាតិនាទីក្រុងប៉ារីស។
ការប្រកួតកាលពីយប់មិញលេងបានតែ៩នាទី Harry Kaneស៊ុតបើកឆាកឲ្យភ្ញៀវនាំមុខបានមួយគ្រាប់មុនជាការបញ្ជូនបាល់កាត់មុខទីយ៉ាងល្អរបស់ Ryan Bertrand។ យ៉ាងណាក៏ដោយប្រព័ន្ធប្រយុទ្ធដ៏ល្អរបស់បារាំងបានគាបសង្កត់យ៉ាងខ្លាំងលើក្រុមលោក Gareth Southgate ដែលលេងការពារតែ៣នាក់នៅខាងក្រោម។
ក្រោយត្រូវគូប្រកួតនាំមុខ បារាំងបានវាយបករហូត២គ្រាប់វិញនៅនាទីបន្តបន្ទាប់ដែលគ្រាប់ទីមួយស៊ុតដោយ Umtiti នៅនាទី២២ ក្រោយពេល Giroud លោតតែតហើយ Heaton លោតទះបាល់មកមុខ។ នៅនាទី ៤៣Sidibe មកពីក្រុម AS Monaco បានស៊ុតឲ្យក្រុមមាន់គកនាំមុខវិញ មុនចប់វគ្គទីមួយ។
ចូលដល់វគ្គទីពីរបាន ជាងមួយនាទី ខ្សែការពារ Varane របស់ Real Madrid បានកាតក្រហមក្រោយធ្វើឲ្យ Alli ដួលក្នុងប្រអប់គ្រោះថ្នាក់ហើយ Kane ដដែលបានស៊ុតប៉េណាល់ទីឲ្យអង់គ្លេសស្មើគ្នា ២-២។ ទោះសល់គ្នាតែ១០នាក់ បារាំងនៅតែលេងដោយទំនុកចិត្តហើយនាទី៧៨ពួកគេស៊ុតនាំមុខក្រុមតោកំណាចសារជាថ្មីសម្រេចបានដោយ ខ្សែប្រយុទ្ធវ័យក្មេងDembélé។ ចប់ការប្រកួត បារាំង ៣-២ អង់គ្លេស៕