គ្រូ​​អាហ្វហ្គានីស្ថាន ​​ថា សំណាង​មិន​នៅ​ខាង​ខ្លួន​ទើប​ចាញ់​កម្ពុជា​យប់​មិញ

  • 2017-06-14 02:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Otto Martin Pfister ​​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ ​អាហ្វហ្គានីស្ថាន អះអាង​ថា ការ​បរាជ័យ​របស់​ក្រុម​ខ្លួន​ក្រោម​ថ្វី​ជើង​កម្ពុជា​កាល​ពី​យប់មិញ​ ១-០ ​មក​ពី​​គ្មាន​សំណាង ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក Otto Martin Pfister (​ស្ដាំ)

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពេល​ខ្លះ​បាល់ទាត់​ក៏​ត្រូវ​ការ​សំណាង​មក​ជា​មួយ​ដែរ ទើប​អាច​ទទួល​បាន​លទ្ធផល​ល្អ​។ ​លោក​គិត​ថា ​ជំនួប​យប់​មិញ​មក​ពី​ក្រុម​របស់​លោក​គ្មាន​សំណាង ហើយ​សំណាង​មាន​ទៅ​ខាង​​​ម្ចាស់​ផ្ទះ ទើប​ក្រុម​របស់​លោក​​ត្រូវ​បរាជ័យ​ដូច្នេះ។

​លោក​បាន​បញ្ជាក់​ថា ​អាហ្វហ្គានីស្ថាន មាន​ឱកាស​ច្រើន​មែន​ទែន ប៉ុន្តែ​កីឡាករ​របស់​លោក​​មិន​អាច​ទាត់​បញ្ចូល​ទី​កម្ពុជា​បាន​សម្រេច។ លោក​ពិត​ជា​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ចំពោះ​ការ​ធ្វេសប្រហែស​​របស់​កូន​ក្រុម​​ខ្លួន។

​ក្រុម​ អាហ្វហ្គានីស្ថាន ទើប​តែ​រក​បាន​១ពិន្ទុ​ប៉ុណ្ណោះ ​នៃ​​ប្រកួត​សន្សំ​ពិន្ទុ​​ក្នុង​ពូល C ​ពីរ​លើក​កន្លង​មក​ ដោយ​ប្រកួត​ទី​១ ស្មើ​ក្រុម វៀតណាម ១-១ និង​ប្រកួត​ទី​២ ចាញ់​ក្រុម​កម្ពុជា​នេះ៕

ក្រុម​កម្ពុជា
ក្រុម​ អាហ្វហ្គានីស្ថាន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី