អង្គភាព​វាយ​តម្លៃ​ដ៏​ល្បី​ថា​ Galaxy S8 ខ្លាំង​ជាង iPhone 7/7 Plus

  • 2017-06-14 02:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​Consumer Reports អង្គភាព​វាយ​តម្លៃ​ផលិតផល​ដ៏​ល្បី​របស់​អាមេរិក​ដែល​មាន​អាយុ​កាល​ ៨១ ឆ្នាំ​មក​ហើយ​នោះ បាន​​ចាត់​ទុក​ Galaxy S8/S8+ ថា​ជា​ស្មាតហ្វូន​ដែល​ខ្លាំង​ជាង​ iPhone 7/7 Plus។

អង្គភាព​ខាង​លើ​បាន​សរសើរ​ពី​គុណភាព​ពន្លឺ​អេក្រង់​​ចម្រុះ​ពណ៌​ដ៏​ស្អាត​លើ Galaxy S8/S8+ ហើយ​ក៏​បាន​​សរសើរ​ពី​ថាមពល​​ថ្ម និង កាមេរ៉ា​ដែល​អាច​ចាប់​យក​រូបភាព​បាន​ល្អ​ឥត​ខ្ចោះ​ទៀត​ផង។ ​​ Consumer Reports ក៏​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ដែល​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ Samsung នេះ​អាច​ធន់​នឹង​ការ​តេស្ត​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក​បាន។

​Consumer Reports មិន​បាន​និយាយ​អ្វី​ច្រើន​​ពី​ចំណុច​ដែល​ធ្វើ​ឲ្យ​ Galaxy S8/S8+ លេច​ធ្លោ​ជាង iPhone 7/7 Plus នោះ​ទេ។ iPhone 7/7 Plus អាច​ធន់​នឹង​ទឹក, កាមេរ៉ា​ខ្លាំង និង ថាមពល​ថ្ម​ក៏​ខ្លាំង​ដែរ ហើយ​​​កាមេរ៉ា​ភ្លោះ​លើ​ iPhone 7 Plus ជា​ចំណុច​លេច​ធ្លោ​ជាង​គេ។

ពី​មុន​​ស្មាតហ្វូន​ដែល​ជាប់​ចំណាត់​ថ្នាក់​កំពូល​ចំពោះ​ការ​វាយ​តម្លៃ​របស់​ Consumer Reports គឺ​ Galaxy S7 Edge។ បច្ចុប្បន្ន​នេះ​វិញ​ Galaxy S8+ ឡើង​កាន់​តំណែង​កំពូល​វិញ​ម្ដង​ តាម​ពី​ក្រោយ​ដោយ Galaxy S8, ​Galaxy S7 Edge, LG G6 និង iPhone 7 Plus នៅ​ចំណាត់​ថ្នាក់​ទី​ ៥៕​​​​

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី