បាត់មួយរយៈធំ បង្ហាញមុខជាថ្មី សាន់ ឆាយ បែកសាច់ដល់ហើយ!

  • 2017-06-14 03:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ស្រី​ក្នុង​រឿង​ "F4” តៃវ៉ាន់​ ហាក់​ដូចជា​បាត់​មុខ​ពី​វិស័យ​សិល្បៈ​មួយ​រយៈ​ធំ​ មិនសូវឃើញមានវត្តមានក្នុង​ខ្សែភាពយន្ត ឫការងារសិល្បៈផ្សេងទៀតទេ ចាប់​តាំង​ពី​សម្រាល​បុត្រ​ក្នុង​ឆ្នាំ​ ២០១៣​មក ។

រឿង "F4" តៃវ៉ាន់

ប៉ុន្តែកាល​ពី​ថ្ងៃ​ទី​ ១៣ ខែ​មិថុនា​ ម្សិលមិញ​នេះ​ តារា​ស្រី​តៃវ៉ាន់ Barbie Hsu និង​ ស្វាមី Wang Xiaofei បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​កាត់​ខ្សែបូ​ សម្ពោធ​សណ្ឋាគារ​ថ្មី។ សណ្ឋាគារ​ថ្មី​របស់​ស្វាមី​របស់​តួ​ស្រី​ សាន់​ឆាយ នេះ​មាន​ឈ្មោះ​ថា​ "S Hotel” ដែល​ជា​ឈ្មោះ​ដាក់​ដោយ​នាង​ផ្ទាល់។

ថ្លែង​ចំពោះ​មុខ​អ្នកកាសែត​ជា​ច្រើន​ Barbie Hsu (សាន់ ឆាយ) បាន​និយាយ​ថា​ ការពិត​នាង​មិន​មែន​កំពុង​មាន​ទម្ងន់​ទេ​ ហើយ​ក៏​មិន​មាន​គម្រោង​យក​កូន​បន្ថែម​ពី​លើ​កូន​ ២​ដែល​កំពុង​មាន​សព្វថ្ងៃ​ដែរ ប៉ុន្តែ​ដោយសារ​នាង​ធាត់​ ទើប​មើល​ទៅ​ដូច​ពោះ​ប៉ោង​ដូច​ក្នុង​រូប។

ទោះ​ជា​នាង​ដូច​ជា​បែក​សាច់​ខ្លាំង​ក៏​ដោយ​ ប៉ុន្តែ​នាង​នៅ​តែ​រក្សា​សម្រស់​បាន​ស្រស់​ស្អាត​ដដែល​ មក​ដល់​អាយុ​ ៤០​ឆ្នាំ​ ឆ្នាំ​ថ្មី​នេះ។

គួរ​រំលឹក​ផង​ដែរ Barbie Hsu បាន​រៀប​ការ​ជាមួយ​ស្វាមី​ជា​សហគ្រិន​ចិន​ម្នាក់​ កាល​ពី​ឆ្នាំ​ ២០១០ និង​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ស្រី​ជាទី​ស្រលាញ់​ ២​នាក់៕

*ចុចអានបន្ត៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី