ចង់​មើល​រឿង​ "កាកី" ជា​ទម្រង់​ល្ខោន​យីកេ​អត់?

  • 2017-06-14 04:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ធំ​ប្រាកដ​ជា​ធ្លាប់​បាន​អាន​ និង​​ទស្សនារឿង​ "កាកី" ជា​ភាពយន្ត​ហើយ​មែន​ទេ? អ៊ីចឹង​តើ​អ្នកទាំង​អស់​គ្នា​ ​ចង់​ទស្សនា​រឿង​នេះ​ជា​ទម្រង់​ល្ខោន​យីកេ ឬអត់?

នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ខាងមុខនេះ​ អង្គការ​សិល្បៈ​ខ្មែរអមតៈ សហការ​ជាមួយ​ក្រុម​យីកេ​អមតៈ និង​កម្មវិធី​បុណ្យ​ភូមិ នឹង​​លើក​យក​ការ​សម្ដែង​យីកេ​រឿង "កាកី" នៅ​រោង​សិល្បៈ "ផ្លែ​ផ្កា" ដែល​ស្ថិត​នៅ​​ក្នុង​បរិវេណ​សារមន្ទីរជាតិ។

មិន​ត្រឹម​តែ​បញ្ហា​ជូន​នូវ​ទស្សនីយភាព​យីកេ​តែ​មួយ​មុខ​ទេ ការ​សម្ដែង​នេះ នឹង​បង្កើត​ឲ្យ​មាន​ជា​ការ​​ជជែក​ពិភាក្សា ពី​អត្ថន័យ​​រឿង"កាកី​" និង​ឥទ្ធិពល​នានា​មក​លើ​សង្គម​ និង​ស្រ្តី។

បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ការ​សម្ដែង​រឿង​ "កាកី" លើកទី២ហើយ ពោល​គឺ​ ​ការ​សម្ដែង​លើកដំបូង គឺ​​ក្នុង​កម្មវិធី​បុណ្យភូមិឆ្នាំ២០១៧​ ​នៅ​វត្ត​ទួល​ក្រសាំង។

កុំ​ភ្លេច​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ ​ថ្ងៃអាទិត្យ​នេះ ចាប់​ពី​ម៉ោង ៦:៣០ល្ងាច​តទៅ ​នៅ​រោង​សិល្បៈ​ផ្លែ​ផ្កា​ ក្នុង​សារមន្ទីរជាតិ។ ប្រិយ​មិត្ត​អាច​ទាក់​ទង​ទិញ​សំបុត្រ​​ចូល​ទស្សនាតាមរយៈ​លេខ​ទូរស័ព្ទ ០១០ ៨៥៣ ២៨៦ ដែល​មាន​​តម្លៃ ១២០០០រៀល និង ២០០០០​រៀ​ល។ ​

អត្ថបទ៖ សុខណា