មិន​ធម្មតា បេក្ខជន​​​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ហើយ ច្រៀងជាភាសាខ្មែរយ៉ាងពីរោះ គណៈកម្មការវៀតណាមពេញចិត្តស្ដូក

  • 2017-06-14 02:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ម្នាក់​ដែល​ជា​ ខ្មែរ​ក្រោម​ បាន​ធ្វើ​ឲ្យ​ទាំង​គណៈកម្មការ​ និង​អ្នក​ទស្សនា​ទាំង​អស់​ ភ្ញាក់​ផ្អើល​នឹង​សមត្ថភាព​របស់​លោក​ខ្លាំង​ណាស់។

បេក្ខជន​ដែល​ចូល​ប្រឡង​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​របស់​វៀតណាម​ “Bolero 2017" រូប​នេះ​ មាន​ឈ្មោះ​ថា​ ថាច់​ ផៃ​ ជា​កម្ពុជា​ក្រោម​ រស់​នៅ​ខេត្ត​ឃ្លាំង។

សមត្ថភាព​ដែល​លោក​យក​មក​បង្ហាញ​ក្នុង​កម្មវិធី​ គឺ​ច្រៀង រីឯ​ចម្រៀង​ដែល​លោក​បក​ស្រាយ​គឺ​ ជា​បទ​ចម្រៀង​ជាភាសា​ខ្មែរ។ គណៈកម្មការ​ទាំង​ ៤ និងទស្សនិកជន​ទាំងអស់​សុទ្ធតែពេញចិត្តនឹង​សមត្ថភាព​របស់​លោក​ និង​បាន​ទះដៃគាំទ្រសាទរយ៉ាងពេញទំហឹង។​

ថ្វីត្បិត​រស់​នៅ​ជាយដែន​ឆ្ងាយ​ ហើយ​ពេល​ខ្លះ​ ត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ភាសា​វៀតណាម​ក៏​ពិតមែន​ តែ​លោក​ នៅ​តែ​និយាយ​បក​ស្រាយ​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ​ និង​ពិតជា​ពីរោះ​ណាស់។

សូម​ទស្សនា​ការ​បង្ហាញ​សមត្ថភាព​របស់​លោក​ខាង​ក្រោម៖

*ចុចអានបន្ត៖

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី