នារីដែល​សល់ជីវិតពីគ្រោះថ្នាក់ធ្លាក់​យន្តហោះ​ ឡើងបង្ហើរសំឡេងយ៉ាងក្រអួន​ក្នុងកម្មវិធី AGT

  • 2017-06-10 02:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី​ម្នាក់កម្មវិធី​ America's Got Talent រដូវកាល​ទី​ ១២​ សប្ដាហ៍​ថ្មី​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​ ព្រមទាំង​គណៈកម្មការ​មាន​អារម្មណ៍​ក្ដុកក្ដួល​ និង​អាណិត​អាសូរ​ជា​ខ្លាំង​ ក្រោយ​ឃើញ​រូបរាង​របស់​នាង​ ប៉ុន្តែ​ពួកគេស្ញប់ស្ញែង​នឹង​ភាព​ក្លាហាន​របស់​បេក្ខនារី​រូប​នេះ​ណាស់។

បេក្ខនារី​រូបនេះ​មាន​ឈ្មោះ​ថា Kechi មក​ពី​ប្រទេស​នីហ្សេរីយ៉ា​ ប៉ុន្តែ​បច្ចុប្បន្ន​នាង​រស់​នៅ​ទីក្រុង​ Houston រដ្ឋ​ Texas។ កាល​ពី​នាង​មាន​អាយុ​ ១៦​ឆ្នាំ​ នាង​បានជួបឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ដ៏រន្ធត់ ទទួលគ្រោះថ្នាក់ធ្ងន់ធ្ងររហូតធ្វើឲ្យដង​ខ្លួន​ និង​មុខ​មាត់​របស់​នាង​ត្រូវ​បាន​បំផ្លាញ​យ៉ាងដំណំ។ ក្នុង​ហេតុការណ៍នោះបណ្ដាល​ឲ្យអ្នកដំណើរ ១០៧ នាក់​បាន​ស្លាប់​ ហើយ Kechi គឺជាមនុស្សម្នាក់ ក្នុងចំណោម២​នាក់ដែលនៅរស់។

ឈរ​នៅ​លើ​ឆាក​ America's Got Talent វគ្គ​ Judge Audition នាង​បាន​និយាយ​ថា​ ក្រោយ​ជួប​គ្រោះថ្នាក់​នាង​មិន​ហ៊ាន​ទៅ​ណា​ ក្រៅ​ពី​សំងំ​ក្នុង​បន្ទប់​ស្ដាប់​តន្រ្តី​ ទើប​ធ្វើ​ឲ្យ​នាង​បាន​សប្បាយ​ចិត្ត​ខ្លះ។ ដោយសារ​ចិត្ត​ស្រលាញ់​ ទើប​នាង​ដាច់ចិត្តមក​ប្រលង​ក្នុង​កម្មវិធី​នេះ។ សំឡេង​របស់​នាង​ពិត​ជា​ពីរោះ​ ក្រអួន​ និង​មាន​ទឹក​ដម​មិន​ចាញ់​អ្នក​ចម្រៀង​អាជីព​ប៉ុន្មាន​ទេ រហូត​អ្នក​ទស្សនា​នៅ​ពី​មុខ​ទាំងអស់​ ងើបឈរ​ទះ​ដៃ​សាទរគ្រប់គ្នា៕

*ចុចអានបន្ត៖

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី