Wow! បេក្ខនារី​រូបនេះ ថ្លង់ស្ដាប់អត់ឮ តែច្រៀងពីរោះខ្លាំងរហូតបានប៊ូតុងមាស

  • 2017-06-07 07:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី​កម្មវិធី​ America Got Talent ម្នាក់​បាន​បង្ហាញ​សមត្ថភាព​អស្ចារ្យ​ធ្វើ​ឲ្យ​ទស្សនិកជន​ និង​គណៈកម្មការ​រំភើប​នឹង​ទេពកោសល្យ​ គ្មាន​អ្វី​ថ្លែង​ក្រៅ​ពី​ផ្ដល់​នូវ​ការ​សាទរ​ទះដៃ​ ស្ញប់ស្ញែង​ចំពោះ​អ្វី​ដែល​នាង​បាន​បង្ហាញ។

នារី​ដែល​ពោរពេញ​ដោយ​សមត្ថភាព​រូប​នេះ​មាន​ឈ្មោះ​ថា​ Mandy Harvey អាយុ​ ២៩​ឆ្នាំ​ មក​ពី​រដ្ឋ​​Florida។ ថ្វី​ត្បិត​បេក្ខនារី​រូប​នេះ​ មិន​អាច​ស្ដាប់​ឮ​ (ថ្លង់) ក៏​ពិតមែន​ ប៉ុន្តែ​នាង​មាន​សមត្ថភាព​ខ្ពស់​ អាច​ច្រៀង​បាន​ជាមួយ​ទឹកដម​សំឡេង​ដ៏​ក្រអួន។

អ្នក​ទស្សនា​ទាំង​អស់​ ភ្ញាក់​ផ្អើល​ណាស់​ មិន​នឹក​ស្មាន​ថា​ នាង​អាច​ធ្វើ​បាន​រហូត​ទទួល​បាន​ប៊ូតុង​ពណ៌​មាស​ពី​គណៈកម្មការ​ លោក​ Simon Cowell ក្នុង​វគ្គ​ Judge Audition។

មួយ​វិញ​ទៀត​ វីដេអូ​របស់នាងដែល​បានបង្ហោះ​លើ​ហ្វេសប៊ុករបស់ America's Got Talent មាន​ការចូលទៅទស្សនារហូត​ទៅដល់ ១១លានដងឯណោះ គិតត្រឹម​រយៈពេល ៤ម៉ោង៕

*ចុចអាន៖

-កំពូល​សៀក​ទាំង​ ៥ លើ​ឆាក​ដ៏អស្ចារ្យ​ Britain Got Talent

-តូចតែខ្លឹម! ក្មេងស្រី​ម្នាក់បង្ហាញសមត្ថភាព ធ្វើឲ្យគណៈកម្មការចាំគ្មានថ្ងៃបំភ្លេច

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី